ខេត្តស្ទឹងត្រែង ៖ ជាដំបូងសូមចូលរួមរំលែកទុក្ខផងជាមួយក្រុមគ្រួសារសព .. មន្ត្រីនគរបាលជានារីម្នាក់ មានវិបត្តិ បានគិតខ្លី បញ្ចប់ជីវិត ដោយបើករថយន្តមកឈប់នៅលើស្ពានសេកុង រួចចុះពីលើរថយន្ត លោតសម្លាប់ខ្លួនចុះទៅក្រោម អណ្តែតស្បែកជើង ផ្អើលដល់សមត្ថកិច្ចចេញទូករាវរកដែរ តែទម្រាំរកឃើញ គឺស្លាប់ទៅហើយ ហើយបើតាមការបង្ហោះរបស់សាច់ញាតិ ពេលនេះសពកំពុងធ្វើបុណ្យនៅផ្ទះ ។
ហេតុការណ៍នេះបានកើតឡើងកាលពីរសៀល ថ្ងៃទី១៥ ឧសភា ២០២៤ លើស្ពានសេកុង ភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ជនរងគ្រោះត្រូវបានគេស្គាល់មានឈ្មោះ អាយ សុធារ៉ា ជាអនុសេនីយ៍ទោ នាយរងផ្នែកស្ថិតិប្រជាជននគរបាលក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងមានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
ករណីនេះ គេនៅពុំទាន់ដឹងច្បាស់ថា តើនារីដែលជានគរបាលស្រស់ស្អាតរូបនោះមានរឿងអ្វីនោះទេ រហូតសម្រេចបញ្ចប់ជីវិតបែបនេះ ខណៈគាត់ត្រូវបានប្រជាពលរដ្ឋគោរពស្រឡាញ់ដោយសារតែទង្វើល្អៗជាច្រើន ជាមួយប្រជាពលរដ្ឋក្នុងពេលបំពេញភារកិច្ច និងការងារក្នុងស្ថាប័នរបស់ខ្លួន ។ សូមចូលរួមរំលែកទុក្ខម្តងទៀតជាមួយក្រុមគ្រួសារសព ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS