រាជធានីភ្នំពេញ ៖ ក្មេង ប្រុស បី នាក់ បបួល គ្នា ទៅជិះទូក ក្នុង ស្រះទឹក នៅ បរិវេណ វត្ត ត្រពាំង ឈូក កំពុង ជិះ ទូកសុខៗ ស្រាប់ តែ លិចភ្លាមនោះ ក្មេង ប្រុស២នាក់ បាន ហែល ទឹក មក ដល់ លើ គោកហើយ តែ ឃើញ មិត្តភ័ក្ដិ ម្នាក់ ទៀត លង់ ទឹក លើកដៃឲ្យជួយ ក៏ ហែល ទឹក ទៅ ជួយ វិញ តែ ជា អកុសល បាន លង់ទឹកលិចបាត់ ស្រមោល ទាំង២នាក់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ជាង ថ្ងៃ ត្រង់ រហូត ដល់ ម៉ោង ៧ជាង យប់ ទើប ឪពុក ម្ដាយ បាន ដឹង បាន បង្ក ឲ្យ មាន ការ ភ្ញាក់ផ្អើល ដល់ សមត្ថកិច្ច ចុះ មក ធ្វើការ ត្រួត ពិនិត្យ និង ទំនាក់ទំនង ទៅ កម្លាំង ជំនាញ ៩១១ ចុះ មក ធ្វើ រុករក ក្នុង បរិវេណ វត្ត ត្រពាំង ឈូក ភូមិជែង ម៉ែង សង្កាត់សំរោងក្រោម ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពី មន្រ្តីសាលាខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍ថាមានក្មេង ប្រុស៣នាក់ បបួល គ្នា ទៅជិះទូក ក្នុង ស្រះទឹក នៅ បរិវេណ វត្ត ត្រពាំង ឈូកតាំងពីម៉ោង២ថ្ងៃត្រង់មក កំពុង ជិះ ទូកសុខៗស្រាប់ តែ លិច ដោយ មាន ក្មេង ប្រុស២នាក់ បាន ហែល ទឹក មក ដល់ លេី គោក ហេីយ តែ ឃេីញ មិត្តភ័ក្ដិ ម្នាក់ ទៀត លង់ ទឹក បាន លេីក ដៃឲ្យ ជួយ ក៏បាន ឃេីញ បែប នេះ បាន ហែល ទឹក ទៅ ជួយ វិញ តែ ជា អកុសល បាន លង់ទឹកលិច ចូល ទឹក បាត់ ទាំង ២នាក់ តាំង ពី ម៉ោង ២ជាង ថ្ងៃ ត្រង់ រហូត ដល់ ម៉ោង ៧យប់ ក៏មានក្មេងប្រុសម្នាក់ដែលនៅក្នុងហេតុការណ៍នោះក៏បានរត់ទៅឪពុក ម្ដាយ ក្មេងទាំង២នាក់នោះអោយបាន ដឹង ភ្លាមនោះក៏បានដឹងទៅដល់សមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យក៏បានចុះ មក ធ្វេី ការ ត្រួត ពិនិត្យ និង ទំនាក់ទំនង ទៅ កម្លាំង ជំនាញ ៩១១ ចុះ មក ធ្វេី រុករក ។
ក្រោយពេលកើតហេតុខាងកងទ័ព ៩១១ បានប្រើប្រាស់កងកម្លាំងពិសសេ ៩១១ បានធ្វើការចុះច្រមុជទឹកនៅក្នុងស្រះទឹកក្នុងវត្តជម្រៅ៣ម៉ែត្រ រយះពេល១៥នាទី ក៏បានរកឃើញសពក្មេងទាំង២នាក់នោះហើយក៏បានស្រង់យកមកលើកគោក ហើយក៏ប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS