ព័ត៌មានជាតិ

ករណីឃាតកម្ម ភ្លើងប្រច័ណ្ឌ ប្តីធាក់ផង យកជើងជាន់.កប្រពន្ធ រហូតដល់ស្លាប់

19-Dec-2024 267 views

ខេត្តបាត់ដំបង ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីឃាតកម្ម ប្រច័ណ្ឌប្រពន្ធពេក ធាក់ផង យកជើងជាន់.ករហូតដល់ស្លាប់ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២ និង ២៣នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចវាលស្រែ ភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។ នេះបើយោងតាមកំណត់ហេតុ Hotline 117 ប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះដល់ទីតាំងកើតហេតុ ដោយជនសង្ស័យមានឈ្មោះ ផល ភារម្យ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិថ្មី ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវជាប្តីបានវាយជនរងគ្រោះ ជាប្រពន្ធឈ្មោះ ផៃ ទូច អាយុ ៣៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ស្លាប់នៅចំណុចកើតហេតុ ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនសង្ស័យជាប្តី ជាមនុស្សញៀនស្រាជាប្រចាំបានធាក់ប្រពន្ធ និងយកជើងជាន់.ករហូតដល់ស្លាប់ ដោយសារតែភ្លើងប្រច័ណ្ឌ ។

ពេលនេះជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងសាកសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS