ព័ត៌មានជាតិ

ខំរកកន្លែងឆ្ងាយពីផ្លូវជាតិ ឆ្ងាយពីភូមិ មានអ្នកឈរយាមផ្លូវចាំឲ្យដំណឹង នៅតែសមត្ថកិច្ចដឹងឆ្មក់ទៅបង្ក្រាប ចាប់បាន០៨នាក់ ដកហូតម៉ូតូ២៩គ្រឿង!

19-Dec-2024 222 views

ខេត្តកំពង់ស្ពឺ​៖​ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដងឹថា កាលពីថ្ងៃទី​ ១៥ ខែធ្នូ ឆ្នាំ២០២៤​ វេលាម៉ោង ១៣​ និង៣០នាទី អនុវត្ត​តាមបទបញ្ជា​ លោកឧត្ដម​សេ​នីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាលខេត្ដកំពង់ស្ពឺ​​

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល​ ដឹកនាំ​ដោយ​ផ្ទាល់​លោកឧត្តមសេនី​យ៍ត្រី​ រស់​ រដ្ឋា​ ស្នងការរង​ សហការជាមួយនគរបាលស្រុកភ្នំស្រួច​ បានចុះប​ង្ក្រាប​ករណីល្បែងខុសច្បាប់​ជល់​មាន់​ នៅ​ចំណុ​ចចំការស្វាយ​ ស្ថិតភូមិ​ទី៣​ ឃុំយាយម៉ៅពេជ្រនិ​ល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ។

ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបង្រ្កាប​និងឃាត់ខ្លួនអ្នកលេង​ ០៨​នាក់​ ៖

​ ១-ឈ្មោះ​ កង​ សំណាង​ ភេទប្រុស​ អាយុ​ ៥៣​ ឆ្នាំមុខរបរ​ បាញ់ថ្នាំស្វាយ​ រស់ភូមិសែនរុងរឿងបី​ ឃុំមរកត ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហា​ (ជាអ្នកលេង)

​ ២-ឈ្មោះ​ សុខ​ ទាម​ ភេទប្រុស​ អាយុ​ ៥៨ឆ្នាំ​ មុខរបរ​ រតផម៉ូតូឌុប រស់នៅភូមិ១​ ឃុំត្រែងត្រយឹង​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ (ជាអ្នកលេង)

​ ៣​-ឈ្មោះ​ សូត្រ​ ចិន ភេទប្រុស អាយុ​ ៣៥ឆ្នាំ​ មុខរបរ​ រត់ម៉ូតូឌុប​ រស់នៅភូមិ​ ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ (ជាអ្នកលេង)

​ ៤-ឈ្មោះ​ ស​ សារិទ្ធ​ ភេទប្រុស អាយុ​៥០ ឆ្នាំ​ មុខរបរ​ រត់ម៉ូតូឌុប រស់ភូមិ៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ (ជាអ្នកលេង)​

​ ៥.ឈ្មោះ​ ហែម​ អ៊ុច ភេទប្រុស អាយុ​ ៦០ឆ្នាំ មុខរបរ​ ចាំចំការ រស់នៅភូមិ៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ (ជាអ្នកលេង)

​ ៦.ឈ្មោះ​ ជា​ រី​ ភេទប្រុស​ អាយុ​ ៥៨​ មុខរបរ​ រត់ឌុប​ រស់នៅភូមិ៤​ ឃុំ​ត្រែងត្រយឹង​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ (ជាអ្នកលេង)​

​ ៧.ឈ្មោះ​ វ៉ា​ គឹមសេង​ ភេទប្រុស​ អាយុ​ ៣៩ឆ្នាំ​ មុខរបរ​ កម្មករបាញ់ថ្នាំស្វាយ​ រស់នៅភូមិសែនជ័យ​ ឃុំយាយម៉ៅពេជ្រនិល​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ (ជាអ្នកលេង)

​ ៨.ឈ្មោះ​ ហៀង​ រតនា​ ភេទប្រុស​ អាយុ​ ៤៥​ ឆ្នាំ​ មុខ​របរ​ រត់ឌុប​ រស់នៅភូមិ៥​ ឃុំត្រែងត្រយឹង​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ (ជាអ្នកលេង​)​

ចំណែកវត្ថុតាងដកហូត មាន់ចំនួន​ ០៤ក្បាល​ (ងាប់)​ ជញ្ជីងថ្លឹងមាន់១​ ស្កុតរុំជេីងមាន់មួយចំនួន​ ជាលគ្របមាន់​ ៤​ កៅអីជ័រ​ ១០​ ម៉ូតូ​ ២៩គ្រឿង ទូរស័ព្ទ​ ៥​ គ្រឿង​ ។

សូមបញ្ជាក់ថា ទីតាំងសង្វៀនជល់មាន់នេះមានចម្ងាយឆ្ងាយពីផ្លូវជាតិនិងភូមិរបស់ពលរដ្ឋ​ ស្ថិតនៅក្នុងដីចម្ការស្វាយអែម​ព្រៃឬស្សី​ លក្ខណៈ​អំណោយ​ផល​គឺមានអ្នកយាមមើលផ្លូវចូលនិងផ្ដល់សញ្ញាអោយអ្នកខាងក្នុងដឹង​ សំណូមពរ​បងប្អូន​ពលរដ្ឋ​កុំប្រព្រឹត្ដអំ​ពេីដែលច្បាប់ហាមឃាត់​ ល្បែងនាំមកជាអំពើហឹង្សានិងបង្កើតជាអំពើចោរកម្មផ្សេងៗ​ តាមរយៈ​ប្រភព​ល្បែង​ស៊ីសង​គ្រប់ប្រភេទ​ទាំងអស់អោយតែល្បែង(​ អាណត្តិ​នេះអ្នកមិនអាចគេចរួចបានទេ​ ) ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS