ខេត្តកំពង់ធំ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ប្រើកណ្ដាប់ដៃដែក បញ្ជាឲ្យលោកឧត្ដមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសណ្តាន់ បានចុះស្រាវជ្រាវបង្រ្កាបឃាត់ខ្លួន ក្រុមក្មេងទំនើងចំនួន ០៨នាក់ នៅវេលាម៉ោង ១០ និង ០០ នាទី នាថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៤ដែលបានបង្ហោះវីដេអូតាមបណ្តាញសង្គមហ្វេសបុក ដោយប្រើដាវ កាំបិតសំញ៉ែង ធ្វើអោយប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខសង្គមកាលពីយប់ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០២៤ នៅភូមិ ទំអរ ឃុំទំរីង ស្រុកសណ្តាន់ ។
ក្មេងទំនើងដែលឃាត់ខ្លួនបាននេះ រួមមាន ៖
១.ឈ្មោះ ញ៉ច ឃួន ភេទ ប្រុស អាយុ ១៦ ឆ្នាំ
២.ឈ្មោះ ម៉េត កឺ ភេទ ប្រុស អាយុ ១៧ ឆ្នាំ
៣.ឈ្មោះ វន សោម ភេទ ប្រុស អាយុ ១៧ ឆ្នាំ
៤.ឈ្មោះ ញ៉ុច សីហា ភេទ ប្រុស អាយុ ១៧ ឆ្នាំ
៥.ឈ្មោះ ជី ម៉ៅ ភេទ ប្រុស អាយុ ១៦ ឆ្នាំ
៦.ឈ្មោះ ហឿន សុខហាវ ភេទប្រុសអាយុ ១៦ ឆ្នាំ
៧.ឈ្មោះ កែម គា ភេទ ប្រុស អាយុ ១៧ ឆ្នាំ
៨.ឈ្មោះ ញៀច ផាត ភេទ ប្រុស អាយុ ១៧ ឆ្នាំ ។
ក្មេងទំនើងទាំងអស់នេះរស់នៅភូមិទំអរ ឃុំទំរីង ស្រុកសណ្ដាន់ បច្ចុប្បន្នបានបញ្ជូន មកស្នងការដ្ឋាននគរបាលខេត្តកសាង
សំនុំរឿងដើម្បីអនុវត្តន៍ច្បាប់ ៕ នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS