ព័ត៌មានជាតិ

រត់ទៅណារួច ! បំបែកករណីឃាតកម្ម តាមវាយសម្លាប់ជនជាតិចិនដល់ក្នុងទឹកទន្លេបានហើយ ចាប់ខ្លួនបានម្នាក់ ធ្លាប់ជាប់គុកនៅចិន២ឆ្នាំ ខណៈ២នាក់ទៀតសមត្ថកិច្ចកំពុងចាប់!

19-Dec-2024 276 views

ខេត្តកណ្តាល ៖ រត់ទៅណារួច ! ពេលនេះជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ដែលពាក់ព័ន្ធករណីឃាតកម្ម វាយនិងតាមសម្លាប់ជនជាតិចិនម្នាក់ ដល់ក្នុងទឹកទន្លេរហូតស្លាប់ ហើយរត់គេចខ្លួននោះ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ហើយ ខណៈ២នាក់ទៀតកំពុងតាមចាប់ ។

សូមបញ្ជាក់ថា ករណីឃាតកម្មនេះ កើតឡើងនៅ វេលាម៉ោង១១នឹង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ចំណុចច្រាំងទន្លេបាសាក់ ស្ថិតនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ អាចជាជនជាតិចិន (ស្លាប់)។

ចំណែក ជនសង្ស័យ០៣នាក់ ៖

១.ឈ្មោះ XU LIU MIN ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន សញ្ជាតិចិន មានទីលំនៅភូមិយ៉ាងជ័ង សង្កាត់យ៉ាងគូ  ស្រុកឈី ខេត្តហឺណាន ប្រទេសចិន សព្វថ្ងៃស្នាក់នៅកាស៊ីណូកាន់ដាវ បន្ទប់លេខ៨៨ ជាន់ទី០៨ ភូមិលេខ៤ សង្កាត់លេខ៤  ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ (ឃាត់ខ្លួន) អវិជ្ជមាន(-)សាធាតុញៀនក្នុងនោម ធ្លាប់ជាប់ពន្ធធាគារ ប្រទេសចិន រយៈពេល២ឆ្នាំ​ ពីបទៈហិង្សាដោយចេតនា។

២.ឈ្មោះ​ OUYANG JIANKIN ហៅ

(Da Jian)​ ភេទប្រុស អាយុជាង៥០ឆ្នាំ ជនជាតិចិន សញ្ជាតិ  កាន់លិខិតឆ្លងដែនលេខ EH5861290  មានស្រុកកំណើត ខេត្តហឺណាន ប្រទេសចិន ស្នាក់នៅក្នុងកាស៊ីកានដាវ ភូមិលេខ៤ សង្កាត់លេខ៤  ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ(គេចខ្លួន)។

៣.ជនជាតិចិនមិនស្គាល់អត្តសញ្ញាណ​  ភេទប្រុស(គេចខ្លួន)។

ក្នុងនោះ វត្ថុតាងចាប់យក ទូរសព្ទម៉ាកSAMSUNG ZFold5 ពណ៍ស ចំនួន០១គ្រឿង និងរថយន្តម៉ាក LEXUS LM 350 ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ2BW-8905 ចំនួន០១គ្រឿង(របស់ជនសង្ស័យធ្វើសកម្មភាព) ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងកេីតហតុខាងលើជនរងគ្រោះនិងជនសង្ស័យទាំង០៣នាក់បានជិះឡានម៉ាកលុចស៊ីសពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BW-8905 (ប្រភេទទេសចរណ៍) ជាមួយគ្នាពីភូមិជ្រៃធំទៅ​ខេត្ត​ប៉ែលិន​ដេីម្បីយកជនរងគ្រោះទៅធ្វេីការនៅកាសុីណូទីនោះ​ ដោយធ្វេីដំណេីរពីទិសខាងត្បូងទៅទិសខាងជើង ដោយឈ្មោះ OUYANG JIANKIN ជាអ្នកបើកឡាន ជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យជនជាតិចិនចំនួន៣នាក់ បានឈប់រថយន្តវាយជនរងគ្រោះតែម្នាក់ឯង ។ពេលនោះជនរងគ្រោះបានបើកទ្វាររថយន្ត រត់ចូលផ្ទះប្រជាពលរដ្ឋនៅជិតនោះឲ្យជួយរួចបានពួនក្រោយបន្ទប់ទឹកហើយ ស្រាប់តែពេលនោះ មានជនសង្ស័យជនជាតិចិនចំនួន០២ឈ្មោះOUYANG JIANKIN និងឈ្មោះ XU LIU MIN បានរត់តាមជនរងគ្រោះ។ ចំណែកជនសង្ស័យជនជាតិចិនម្នាក់ទៀតបានឈប់រថយន្តនៅលើផ្លូវជាតិរង់ចាំ ពេលនោះជនរងគ្រោះបានឃើញជនសង្ស័យទាំង០២នាក់ រត់តាមខ្លួន ក៏បានលោតចូលទៅក្នុងទឹកទន្លេបាសាក់ហែលទឹក បានចំងាយប្រហែល០៥ម៉ែត្រ ពីច្រាំងទន្លេរ ស្រាប់តែមានជនសង្ស័យឈ្មោះ OUYANG JIANKIN បានលោតចូលទៅទឹកទៅតាមដែរហែលទឹកតាមជនរងគ្រោះ រួចជនសង្ស័យបានវ៉ៃនិងបោចសក់ចាប់ច្រមុចទឹកជនរងគ្រោះបណ្តាលឲ្យស្លាប់នៅក្នុងទឹកទន្លេ រួចឈ្មោះXU LIU MIN  បានចាប់ទាញដៃ ឈ្មោះOUYANG JIANKIN ឡេីងពីច្រាំងទន្លេ ឡេីងជិះរថយន្តគេចខ្លួនទៅទិសខាងជើងបាត់ទៅ។

ក្រោយមកមានប្រជាពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ច ភ្លាមនោះកម្លាំងព្រហ្មទណ្ឌស្រុកសហការជាមួយផ្នែកអន្ទោប្រវេសន៍ស្រុកស្អាង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខែលបានចុះទៅអន្តរាគមន៍ដល់កន្លែងកើតនិងធ្វើការស្រាវជ្រាវកំណត់ភិនភាគមុខសញ្ញានិងរថយន្តដែរជនសង្ស័យជិះធ្វើសកម្មភាព។

លុះដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១២ថ្ងៃត្រង់ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌខេត្តកណ្ដល សហការជាមួយជំនាញព្រហ្មទណ្ឌស្រុកស្អាង និងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមនធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះXU LIU MIN យកមកធ្វើការសាកសួរ និងធ្វើការស្វែងរកបក្សពួកជនសង្ស័យបង្កយកមកកសាងសំណុំរឿងតាមនីតិវិធី។

តាមចម្លើយសារភាព​ ជនសង្ស័យបានឆ្លើយថាខ្លួននឹងបក្សពួក​០២នាក់ទៀតបានចេញពីកាស៊ីណូឈ្មោះ​ កាន់​ ដាវ​ ស្ថិតនៅខេត្តព្រះសីហនុដើម្បីទៅយកជនរងគ្រោះ​ពីក្រុងសំពៅពូន​ យកទៅធ្វេីការនៅកាសសុីណូនៅខេត្តប៉ៃលិន​។  ពេលធ្វេីដំណេីរ​ដឹកជនរងគ្រោះចេញពីជ្រៃធំ​ មកដល់ចំណុចកើតហេតុ​ឈ្មោះ​OUYANG JIANKIN និងជនរងគ្រោះបានឈ្លោះប្រកែកគ្នាលេីឡាន​ រួចជនរងគ្រោះបានលោតចុះពីលេីឡានរួចរត់ចូលទឹក ខ្លួននិងឈ្មោះOUYANG JIANKINបានដេញតាមពីក្រោយ​ហេីយឈ្មោះ​OUYANG JIANKIN ក៏លោតចូលទឹកហែលតាម​ ៨នាទីក្រោយ​ទេីបឈ្មោះនេះ​ ងេីបពីទឹក​ក៏នាំគ្នាប្រញ៉ាប់ប្រញាល​រត់គេចខ្លួនទៅខេត្តព្រះសីហនុវិញ។

បច្ចុប្បន្នជនសង្ស័យរួមតាំងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ អត្ថបទដោយ៖ អែលមេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS