ខេត្តកណ្តាល ៖ សមត្ថកិច្ចស្រុកកៀនស្វាយ ចាប់ឃាត់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់របស់តុលាការ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៨:៤៥នាទី កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ បានសហការណ៍ជាមួយកម្លាំងជំនាញផ្នែកគ្រឿងញៀនស្រុកកៀនស្វាយ
បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកណ្តាល ចេញដោយលោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តណ្តាល លេខ៣៣១ ចខ/ង ចុះថ្ងៃទី០៩.០៤. ២០២៤
ដែលបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ សិដ្ឋ វណ្ណះ ភេទប្រុស អាយុ ២៦ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលត្រូវដាក់អោយស្ថិតនៅក្រោមការពិនិត្យ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)កាលពីថ្ងៃទី ០៩ ខែមិនា ឆ្នាំ២០២៤ នៅចំណុចភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យឃាត់ខ្លួននៅចំនុច ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានបញ្ចូនមកកាន់អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS