ព័ត៌មានជាតិ

ព្រឺសម្បុរដូចឲ្យហេតុ.. យល់សប្តិឃើញខ្លែងស្រាក់ ២ថ្ងៃជាប់គ្នា បែរជាកូនលង់ទឹកស្លាប់ ផ្អើលទាំងព្រះសង្ឃ ម្តាយអុជធូបបន់ស្រន់ ម៉េចក៏យកកូនខ្ញុំទៅ ហេតុអីមិនយកខ្ញុំ

19-Dec-2024 255 views

រាជធានីភ្នំពេញ ៖ ព្រឺសម្បុរ ដូចឲ្យហេតុ.. ម្តាយយល់សប្តិឃើញខ្លែងស្រាក់ ២ថ្ងៃជាប់គ្នា បែរជាកូនលង់ទឹកលិចបាត់ ផ្អើលទាំងព្រះសង្ឃជាច្រើនអង្គ ម្តាយអុជធូបបែរបន់ ស្រែកដង្ហើយហៅកូន ម៉េចក៏យកកូនខ្ញុំទៅ ហេតុអីមិនយកខ្ញុំ និងមានប្រជាពលរដ្ឋ ចុះរាវរកអស់មួយសន្ទុះធំ ទើបរកឃើញក្មេងខាងលើ តែអុកសល្យកូនបានស្លាប់ទៅហើយ បានត្រឹមតែយំស្រែកហៅឈ្មោះកូន កូនទៅអើយផ្ទះយើងវិញ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣និង ៣០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ចំណុចមុខវត្តខ្ទរ សង្កាត់ព្រែកលៀប ​ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ក្មេងរងគ្រោះដែលជាសិស្សសាលាខ្ទរ ព្រឹករៀនពេញម៉ោង ល្ងាចឡើងរៀនគួរបន្ថែម ដោយបានបបួលគ្នាមកលេងទឹកនៅមុខវត្ត ខណៈកំពុងលេង ស្រាប់តែក្មេងរងគ្រោះបានលង់លិចបាត់ទៅក្នុងទឹក ហើយភ្លាមៗ អ្នកស្ទូចត្រីបានឃើញ ជួយដែរ តែហក់ទៅចាប់មិនទាន់ លិចបាត់ទៅហើយ ។

ក្រោយកើតហេតុ ម្តាយបានមកដល់ទ្រហ៊ោយំ យប់មិញយល់សប្តិឃើញខ្លែងស្រាក់ ២ថ្ងៃជាប់គ្នា ដូចឲ្យហេតុ.. អុជធូបបែរបន់ ស្រែកដង្ហើយហៅកូន ម៉េចក៏យកកូនខ្ញុំទៅ ហេតុអីមិនយកខ្ញុំ ផ្អើលទាំងព្រះសង្ឃជាច្រើនអង្គ និងមានប្រជាពលរដ្ឋ ចុះរាវរកអស់មួយសន្ទុះធំ ទើបរកឃើញក្មេងខាងលើ តែអុកសល្យកូនបានស្លាប់ទៅហើយ បានត្រឹមតែយំស្រែកហៅឈ្មោះកូន កូនទៅអើយផ្ទះយើងវិញ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យ និងប្រគល់សពក្មេងរងគ្រោះទៅឲ្យក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS