ខេត្តកណ្តាល ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
ការបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង២០និង ២០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ចំណុច ភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ រួមមាន ៖
១- ឈ្មោះ យូ ស្រស់ ភេទប្រុស អាយុ ៤២ ឆ្នាំ (ខ្មែរ) មុខរបរ ជាងកាត់សក់ មានទីលំនៅ ភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
២-ឈ្មោះ ផេន ចន្ទ័ទិត្យ (ហៅដូច)ភេទប្រុស អាយុ ២១ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិរាំងដេកឃុំគគីរធំស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ក្នុងនោះ វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០១ កញ្ចប់តូច ទំងន់(០,៣៣ក្រាម), ម៉ូតូចំនួន១គ្រឿងម៉ាក Honda Dream ពណ័ខ្មៅ បិទស្គុតពណ៌ខៀវ ឡើងតែម២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1BX 0297, ម៉ូតូ១គ្រឿងម៉ាក គុបជ្រុង គ្មាន
ស្លាកលេខ ទូរសព្ទ័២គ្រឿង (ម៉ាកiPhone 6 ម៉ាកInfinix )។
សូមបញ្ជាក់ថា មុននឹងឈានដល់ការបង្ក្រាបនេះ កម្លាំងប៉ុស្តិ៍គគីរធំនិងប្រជាការពារ បានធ្វើការល្បាតក្នុងភូមិ
សាស្រ្តឃុំគគីរធំ ពេលមកដល់ចំនុចកើតហេតុបានឃើញជនសង្ស័យចំនួន២នាក់ កំពុងឈប់ម៉ូតូនិយាយគ្នា ដោយមានការសង្សយ័
កម្លាំងបាន ហៅជនសង្ស័យទាំង២នាក់ អោយឈប់ ហើយបានត្រួតពិនិត្យ រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក ចំនួន១កញ្ចប់តូច នៅនឹងឈ្មោះ យូ ស្រស់ រួចកម្លាំង បានឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងយកមកផ្នែកប្រឆាំងគ្រឿងញៀនដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ យូ ស្រស់ បានសារភាពថា ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ១កញ្ចប់តូចនេះ ជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួន បានទិញពីឈ្មោះ ថេង(មិនស្គាល់នាមត្រកូល)ភេទប្រុសអាយុ ប្រហែល ៤១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិត (ស្គាល់គ្នានៅក្នុងពន្ធនាគារខេត្ត
ព្រៃវែង) តំលៃ ៣០០០០០រៀល (សាមសិបម៉ឺនរៀល) ដើម្បីយកមកទុកលក់បន្ត ចំពោះថ្នាំញៀនដែលសមត្ថកិច្ចរកឃើញនេះ គឺ
នៅសេសសល់ពីលក់។ ចំនែកឈ្មោះ ផេន ចន្ទ័ទិត្យ បានសារភាពថា ខ្លួនធ្លាប់ប្រើប្រាស់ថ្នាំញៀនចំនួន២ដង និងធ្លាប់បងថ្លៃ ឈ្មោះ
សុខ វី ភេទប្រុស មានទីលំនៅភូមិឃុំជាមួយ ប្រើយកថ្នាំញៀនលក់ឲ្យគេចំនួន៤ដង មកហើយ ។ លុះដល់ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៩:៤០ នាទី ផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ សហការ ជាមួយប៉ុស្តិ៍គគីរធំ បានចុះទៅត្រួតពិនិត្យកន្លែងស្នាក់នៅ របស់ឈ្មោះ យូ ស្រស់ រកឃើញសម្ភារៈ វេចខ្ចប់ថ្នាំញៀនមួយចំនួនបន្ថែមទៀត ។
ក្រោយពីសួរនាំរួចជនសង្សយ័រួមទាំងវត្ថុតាងបានឃាត់នៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធី ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS