ព័ត៌មានជាតិ

ល្បួងប្តីគេឲ្យមកលេងហ្គេមនៅបន្ទប់របស់ខ្លួន រួចប្រាប់ថាទៅទិញបារីមួយភ្លែត បែរជាទៅរំលោភប្រពន្ធគេ

19-Dec-2024 425 views

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ល្បួងប្តីគេឲ្យមកលេងហ្គេមនៅបន្ទប់របស់ខ្លួន រួចប្រើល្បិចប្រាប់ថាទៅទិញអីមួយភ្លេត នៅលេងនឹងសិនទៅ តែបែរជាទៅចូលបន្ទប់គេ ដែលកំពុងបិទភ្លើងដេក ចាប់រំលោភប្រពន្ធគេ ប្រពន្ធនោះទៀតសោត ស្មាតថាជាប្តីរបស់ខ្លួន លុះភ្ញាក់ដឹងខ្លួនបើកភ្លើង ទើបដឹងថាមិនមែនជាប្តី ក៏ស្រែកឆោឡោ ហើយជនសង្ស័យក៏បានរត់គេចខ្លួនចេញបាត់ទៅ ក្រោយមកក៏ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនបាន ។​

ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ រំលោភសេពសន្ថវ: និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅវេលាម៉ោង ០១៖០៥ នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលលេខ៣៤៥ ស្ថិតភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានអាយុ២២ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នបន្ទប់ជួល ភូមិឃុំកើតហេតុខាងលើ។

ចំណែកជនសង្ស័យមានឈ្មោះទេព វរះ ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរកម្មករ  មានទីលំនៅបច្ចុប្បន្នបន្ទប់ជួលលេខ៣៦៤ ភូមិឃុំកើតហេតុខាងលើ តេស្តសារធាតុញៀន វិជ្ជមាន ។

ក្នុងនោះ វត្ថុតាងចាប់យក៖ កន្សែងពោះគោ០១ពណ៌ ផ្កាឈូក(ជារបស់ជនសង្ស័យស្លៀកធ្វើសកម្មភាព និងរ៉ូប ពណ៌ខ្មៅ០១ ជារបស់ជនរងគ្រោះ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបាននៅបន្ទប់ជួលជាមួយប្តី ក៏ជនសង្ស័យ បានមកបបួលប្តីជនរងគ្រោះទៅលេងហ្គេមនៅបន្ទប់របស់ខ្លួន ពេលប្តីជនរងគ្រោះទៅដល់បន្ទប់ ជនសង្ស័យបានអោយប្តីជនរងគ្រោះនៅលេងហ្គេមម្នាក់ឯង ហើយបានប្រាប់ថាខ្លួនទៅទិញបារីជក់បន្តិច។ ប៉ុន្តែជនសង្ស័យរូបនេះ មិនបានទៅទិញបារីទេ គឺបានមកលបចូលបន្ទប់របស់ជនរងគ្រោះដែលកំពុងសំរាកតែឯង  រួចឆ្មក់ឱកាសធ្វើសកម្មភាពរំលោភបានសម្រេច ០១ លើក ទើបជនរងគ្រោះភ្ញាក់ដឹងខ្លួនបើកភ្លើងទើបដឹងថាមិនមែនជាប្តី ក៏ស្រែកឆោឡោ ហើយជនសង្ស័យក៏បានរត់គេចខ្លួនចេញបាត់ទៅ។

លុះនៅម៉ោង៣និង៣០នាទីរសៀល ថ្ងៃខែឆ្នាំដដែលឈ្មោះ ផាត់ ផល្លា ជាជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋាន អ.ហ ស្រុកអង្គស្នួលឲ្យជួយអន្តរាគមន៍។

ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះនៅវេលាម៉ោង១៦:៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញ អ.ហ ស្រុកអង្គស្នួលបានធ្វើការស្រាវជ្រាវរកឃើញជនសង្ស័យនាំយកមកអង្គភាពដើម្បីធ្វើការសាកសួរ។

ជនសង្ស័យបបានឆ្លើយសារភាពថា ខ្លួនពិតជាបានលបចូលបន្ទប់លេខ៣៤៥ រំលោភជនរងគ្រោះបានសម្រេច០១លើកពិតប្រាកដមែន។

បច្ចុប្បន្ន៖ ជនសង្ស័យ រួមនិងវត្ថុតាង បាននាំមក អ.ហ ស្រុកអង្គស្នួល ដើម្បីបន្តនិតិវិធីច្បាប់ ៕ អត្ថបទដោយ៖ អែលមេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS