រាជធានីភ្នំពេញ ៖ មនុស្ស៦នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារតែម៉ូតូ២គ្រឿងបុកគ្នា ពេញទំហឹង ត្រង់ស្ដុបបំបែកជាបួន។
ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង៣យប់ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ២គ្រឿង បើកបុកគ្នាពេញមួយទំហឹង បណ្ដាលអោយមានមនុស្ស៦នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ នៅមុខមន្ទីរពេទ្យកាល់ម៉ែត ដោយយុវជន៣នាក់ជិះម៉ូតូ Honda scoopy មួយគ្រឿងដែលពាក់ស្លាកលេខ កណ្ដាល 1W 0818 ជិះម៉ូតូដឹកគ្នា៣នាក់មកពីផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូង មកដល់ស្ដុបបំបែកជាបួន ក៏មានម៉ូតូ Honda scoopy មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 1FF 8926 ជិះឌុបគ្នា៣នាក់ បានបុកពេញមួយទំហឹងបណ្ដាលអោយមនុស្សទាំង៦នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្ដសង្រ្គោះរបស់មន្ទីរពេទ្យកាល់ម៉ែតចេញមកយកទៅសង្រ្គោះភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់ក៏បានធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយទៀត ៕Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS