រាជធានីភ្នំពេញ ៖ បុរសម្នាក់ផឹកស្រាអស់៣កំប៉ុង ជិះ ម៉ូតូ HONDA SCOOPY បុកគ្នាជាមួយរថយន្ដ LEXUS LM350h ដែលបើក ឆ្លង ផ្លូវ បត់ ចូល KTV
ពេញទំហឹង បណ្ដាលឲ្យ ម្ចាស់ រងរបួស ។
ហេតុការណ៍ នេះ បានកើតឡើងនៅតាម បណ្ដោយ ផ្លូវ ១៩៨៦ សង្កាត់ ភ្នំពេញ ថ្មី ខណ្ឌ សែន សុខ រាជធានីភ្នំពេញ វេលា ម៉ោង ៩និង១០នាទី រំលង អធ្រាត ឈាន ចូល ថ្ងៃ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៤ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះ ម៉ូតូ HONDA SCOOPY ពាក់ ផ្លាក លេខ ភ្នំពេញ 1JA-0017 ផឹកស្រាអស់៣កំប៉ុង បើកម៉ូតូបុក គ្នាជាមួយរថយន្ដ LEXUS LM350h ស៊េរី ឆ្នាំ២០២៤ ពាក់ ផ្លាក លេខ 2CA-6518 បើក ឆ្លង ផ្លូវ បត់ ចូល KTV ត្រូវ
ពេញទំហឹង បណ្ដាលឲ្យ ម្ចាស់ រងរបួស ។
ក្រោយ កើតហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវគោក នៃ អធិការ ដ្ឋាន នគរបាល ខណ្ឌ សែនសុខ ចុះ មក ធ្វើ ការ វាស់ វែង យក រថយន្ត និង ម៉ូតូ ទៅ រក្សា ទុក រង់ចាំ ការ ធ្វើ ការ ដោះស្រាយ នៅ ពេល ក្រោយ ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS