ខេត្តកណ្តាល ៖ អាណិតណាស់បងប្អូនអើយ គាត់កំពុងតែក្រលំបាកហើយ មកជួបរឿងបែបនឹងទៀត មើលថែម្តាយចាស់ វ័យ៧២ឆ្នាំទៅហើយ នៅក្នុងខ្ទម ម្តាយរងារ ក៏បង្កាត់ភ្លើង អាំងភ្លើងឲ្យម្តាយឲ្យកក់ក្តៅ អកុសលបែរជាភ្លើងឆេះខ្ទេចទាំងខ្ទម ឆេះទាំងម្តាយអាយុ៧២ឆ្នាំ រលាកពេញខ្លួនរងរបួសធ្ងន់ ដូច្នេះបើបងប្អូនណាបានឃើញព័ត៌មាននេះហើយ អាណិត សូមជួយដល់គាត់ផង តិចក្តី ច្រើនក្តី តាមរយៈលេខទូរសព្ទរបស់អ្នកមីងជាកូនផ្ទាល់ 096 766 5760 អាណិតគាត់ណាស់ ។
សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៤ នៅចំណុចភូមិមាត់បឹង ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
លោកយាយដែលត្រូវភ្លើងឆេះមានឈ្មោះ គួន ទៀង អាយុ៧២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ (រងរបួសធ្ងន់) ហើយករណីនេះ ក៏បានឆេះខូចខាត ផ្ទះទំហំ ៤ម៉ែត្រ x៦ម៉ែត្រ សង់ពីឈើ ជញ្ជាំងសង្ក័សី ប្រក់ស្លឹកត្នោត (ឆេះ៤០%) សំយាបមុខផ្ទះ ឆេះទាំងស្រុង និងសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃ មួយចំនួន ដែលបណ្តាលមកពីកូនជនរងគ្រោះ ដុតភ្លើងតិចៗ ដើម្បីកុំអោយម្ដាយរងារ ព្រោះអាកាសធាតុត្រជាក់ ហើយក៏បណ្ដាលអោយឆាបឆេះតែម្ដង ។ សូមជួយស៊ែព័ត៌មាននេះបន្តផង ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS