ព័ត៌មានជាតិ

រថយន្ត២គ្រឿង បើកដេញកៀរបុកគ្នាទាំងពីខណ្ឌឫស្សីកែវ ដល់ខណ្ឌដូនពេញ ដោយសាររឿងជំពាក់លុយ៣០០០ដុល្លារមិនសង រហូតបង្កចេញជាហិង្សា

17-Dec-2024 270 views

រាជធានីភ្នំពេញ  ៖ រថយន្ត២គ្រឿង បើកដេញកៀរបុកគ្នាទាំងពីខណ្ឌឫស្សីកែវ ដល់ខណ្ឌដូនពេញ ដោយសាររឿងជំពាក់លុយ៣០០០ដុល្លារមិនសង រហូតបង្កចេញជាហិង្សា បណ្ដាលអោយជនជាតិបរទេសម្នាក់បែកមាត់។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវ ព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង១២យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៤។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្ត ២គ្រឿង បើកដេញកៀរគ្នាពីខណ្ឌឫស្សីកែវ ដល់ខណ្ឌដូនពេញ ក៏បានបុកគ្នា ដោយសាររឿងជំពាក់លុយ៣០០០ដុល្លារមិនសង រហូតបង្កចេញជាហិង្សាបណ្ដាលអោយជនជាតិបរទេសម្នាក់បែកមាត់

ប្រភពព័ត៌មានបន្តថា ដំបូងឡើយគេឃើញបុរសម្នាក់បានបើករថយន្ត Camry ពាក់ផ្លាកលេខ រដ្ឋ06 2-0259 តាមបណ្ដោយផ្លូវជាតិលេខ ៥ ក៏ឈប់ប្រកែកគ្នាហើយក៏បើករថយន្ដចេញ ទៅបុកស្ត្រីម្នាក់ដែលព្យាយាមឈរមុខរថយន្តមិនឲ្យបើកចេញ ព្រោះបញ្ហាជំពាក់លុយ៣០០០ដុល្លារ បណ្ដាលឲ្យរងរបួស ហើយបន្ទាប់ពីបុកស្ត្រីខាងលើនេះរួចមក ក៏បើករថយន្តរត់គេចពីខណ្ឌឬស្សីកែវ រហូតដល់ខណ្ឌដូនពេញ ទើបគ្រួសាររបស់ស្ត្រីខាងលើបានបើករថយន្តដេញឃាត់បាន ។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំភាគីទាំងសងខាងទៅប៉ុស្តិ៍នគរបាលជ័យជំនះ ដើម្បីសាកសួរ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS