ព័ត៌មានជាតិ

ប្រយត្ន័ស៊យខ្លួនដូចករណីនេះ! គេសុំខ្ចីគណនីធនាគារ យកទៅគ្រប់គ្រងដើម្បីទទួលលុយ ដែលឆបោកប្រាក់ពីគេ

14-Dec-2024 303 views

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department បង្ហោះនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ លើបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានផ្ទេរប្រាក់តាមរយៈគណនីធនគារ ។

ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន០២រូប (ស្រី០១រូប) ទី១ឈ្មោះ ស.ច.រ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅ ខេត្តតាកែវ ជាម្ចាស់គណនីធនាគារទទួលប្រាក់ និងទី២ឈ្មោះ ផ.ស.ហ ភេទស្រី ជនជាតិខ្មែរ មានទីលំនៅ រាជធានីភ្នំពេញ ជាអ្នកខ្ចីគណនីធនាគារ របស់ឈ្មោះ ស.ច.រ យកទៅគ្រប់គ្រងប្រើប្រាស់ដើម្បីទទួលផលនៃបទល្មើសឆបោកប្រាក់លើជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យទាំង០២រូប ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋានសូមជម្រាបជូនប្រជាពលរដ្ឋ សូមឱ្យមានការប្រុងប្រយ័ត្នពីការអូសទាញរបស់ជនអនាមិកក្នុងការផ្ដល់អត្តសញ្ញាណរបស់ខ្លួន បើកគណនីធនាគារ ឬប្រើប្រាស់អត្តសញ្ញាណផ្ទាល់ខ្លួន ដើម្បីទទួលប្រាក់ពីបទល្មើស អំពើទាំងនោះ គឺជាចំណែកក្នុងការប្រព្រឹត្តបទល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។ ដូច្នេះសូមជួយស៊ែរព័ត៌មាននេះបន្តផង ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS