ព័ត៌មានជាតិ

ម៉ូតូអាយខុន បុកជាមួយម៉ូតូសង់បត់ត្រឡប់ក្រោយ ស្លាប់ម្នាក់ ៣នាក់ទៀតរបួសធ្ងន់ស្រាល

14-Dec-2024 270 views

រាជធានីភ្នំពេញ ៖ បុរស ម្នាក់ បើកម៉ូតូ HONDA ICON ក្នុងល្បឿនលឿន បានបុក ជាមួយ ម៉ូតូ HONDA Dream ជិះគ្នា៣នាក់បត់ត្រឡប់ក្រោយ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបាន កើតឡើងតាម បណ្ដោយ ផ្លូវ ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ នាវេលាម៉ោង១២យប់ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស ម្នាក់ បើកម៉ូតូ HONDA I CON ពាក់ ផ្លាក លេខ ភ្នំពេញ 1AL-3393 បើកតាមបណ្ដោយផ្លូវ៣៧១ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ក៏បានបុក ជាមួយ ម៉ូតូ HONDA Dream ពាក់ ផ្លាក លេខ ភ្នំពេញ 1KJ-4296 ជិះ គ្នា ៣នាក់បត់ ត្រឡប់ ក្រោយ បណ្ដាលឲ្យ ស្លាប់ម្នាក់ និងរងរបួស ធ្ងន់ ស្រាល ៣នាក់ត្រូវបានបញ្ជូន ទៅ មន្ទីរពេទ្យ។

ក្រោយកេីត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វើ ការ វាស់ វែង យក ម៉ូតូ ទៅ រក្សា ទុក រង់ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ។ ចំណែក ឯ សព ជន រងគ្រោះ ប្រគល់ ឲ្យ សាច់ ញាតិ យកទៅ ធ្វើ បុណ្យ តាម ប្រពៃណី ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS