រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រ ពាក់ស្លាកលេខ នគបាលមួយគ្រឿង គេចពីម៉ូតូ ជ្រុលបុករបាំងថ្មចែកទ្រូងផ្លូវ បាក់អស់ជាច្រើនកង់ បណ្ដាលអោយរថយន្ដរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មុខក្រុមហ៊ុន ប៊ូយ៉ុងថោន ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង ១២ យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក ឡង់គ្រឺស័រ ពាក់ស្លាកលេខ នគរបាល2-6959 បើកតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី បានគេចពីម៉ូតូជ្រុលបុករបាំងថ្មចែកទ្រូងផ្លូវ បាក់អស់ច្រើនកង់ បណ្ដាលអោយរថយន្តរងការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS