រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ក្រោមការបញ្ជារបស់លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដង្កោ បើកប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ ចំនួន១២នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស០២ករណីផ្សេងគ្នា រួមមាន ៖
ករណីទី១: លួចមានស្ថានទម្ងន់ទោស និងប្រើអំពើហិ ..;ង្សា (ប្រើដុំថ្មគ ..;ប់ និងកាំបិតប៉័ងតោដេ.ញកា ..;ប់ ជនរងគ្រោះ) កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០១:៣០នាទី ប្រព្រឹត្តនៅចំណុចគល់ស្ពានព្រែកជ្រៃ ផ្លូវ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។ ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់។
ករណីទី២: លួចចមានស្ថានទម្ងន់ទោស និងប្រើអំពើហិ ..;ង្សា (ប្រើដុំថ្មគ ..;ប់ និងដាវកែ.ច្នៃកា ..;ប់ ជនរងគ្រោះ) កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៣:៣០នាទី ប្រព្រឹត្តនៅចំណុចគល់ស្ពាន ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់។
សរុបទាំង២ករណីនេះ វត្ថុតាងដកហូតបានរួមមាន ផ្លាកលេខម៉ូតូ ចំនួន០៣, កាំបិតប៉័ងតោ ចំនួន០១, ដាវកែច្នៃប្រវែង៦២សង់ទីម៉ែត្រ ចំនួន០១ដើម, ទូរស័ព្ទដៃ ចំនួន០៣គ្រឿង, ម៉ូតូ ចំនួន០៧គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS