ខេត្តកណ្តាល ៖ មានការភ្ញាក់ផ្អើលដល់អ្នកដំណើរទាំងព្រឹក ខណៈរថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿង ក្រឡាប់ធ្លាក់ពីលើផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ ចាក់ស៊ីម៉ង់ត៍ចោលនិងរងការខូចខាតយ៉ាងដំណំ សំណាងមនុស្សមិនអី ។
ហេតុការណ៍នេះបានកើតឡើងតាំងពីយប់មកម្ល៉េះ លុះព្រឹកឡើងទើបផ្អើលដល់បងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិឆ្មារពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
តាមប្រភពព័ត៌មានពីកម្មករបានឲ្យដឹងថា ហេតុការណ៍កើតឡើងតាំងពីយប់មកម្ល៉េះ ដោយសារយប់មិញមានភ្លៀង លុះពេលរថយន្តដឹកស៊ីម៉ង់ត៍ខាងលើ បើកបរក្នុងទិសដៅពីលិចមកកើត តាមបណ្តោយផ្លូវខាងលើ ក៏បានរអិល ក្រឡាប់ធ្លាក់ពីលើផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ ចាក់ស៊ីម៉ង់ត៍ចោលនិងរងការខូចខាតយ៉ាងដំណំ សំណាងមនុស្សមិនអី ។
ក្រោយកើតហេតុ ដោយសារតែករណីខាងលើ មិនបានប៉ះពាល់ដល់សម្បត្តិសាធារណៈ ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀត ទើបសមត្ថកិច្ចអនុញ្ញាតឲ្យខាងក្រុមហ៊ុន ស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS