ព័ត៌មានជាតិ

សពបុរសម្នាក់ដែលបាត់ខ្លួន ក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូក នៅស្រុកខ្សាច់កណ្តាល រកឃើញហើយ!

14-Dec-2024 304 views

ខេត្តកណ្តល ៖ ទីបំផុត សាកសពបុរសម្នាក់ ដែលបាត់ខ្លួន ក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូក នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានអណ្តែតរកឃើញហើយ ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ និង ៥១នាទីថ្ងៃទី ១៣ខែ ធ្នូ ឆ្នាំ២០២៤ ចំណុច កំពង់ដរចាស់ ភូមិព្រែកតាបែន ឃុំ ព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល  ។

សពជនរងគ្រោះមានឈ្មោះ សឿ សឹង ភេទប្រុស អាយុ២១ឆ្នាំ កើតថ្ងៃទី ០២.០១.២០០៣ មុខរបរ កម្មករសារឡង់បូមខ្សាច់ មានទីលំនៅ ភូមិ យាវ ឃុំកំពុងចាម ស្រុក សំបូរ ខេត្តក្រចេះ (ស្លាប់) ដោយមានប្រពន្ធឈ្មោះ យ៉េត ម៉ាលី អាយុ២២ ឆ្នាំ មុខរបរ កសិករ មានកូនស្រីម្នាក់ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី ១០.១២.២០២៤ វេលាម៉ោង១៥:០០នាទី ឈ្មោះឈួរ ឈុន និង ជនរងគ្រោះ និងកម្មករ០២នាក់ទៀត បានបើកបរ សាឡង់បូមខ្សាច់មកចតសាឡង់នៅមាត់ច្រាំងទន្លេ ដីឈ្មោះ ហេង តារាហៅម៉េង ភេទប្រុស ភូមិ ព្រែកតាបែន ឃុំស្វាយរមៀត ដល់ពេលយប់ឈ្មោះ ឈួរ ឈុន និងជនរងគ្រោះ និងកម្មករ០២នាក់ទៀត របស់ខ្លួនបានដេកនៅលើសាឡង់នោះ រហូតដល់ម៉ោង៤:៣០ទាបភ្លឺ ចូលថ្ងៃទី១១.១២.២០២៤កំពុងលង់លក់ស្រាប់តែដីច្រាំងទន្លេរនោះស្រុតបាក់ចូលមកក្នុងទឹកទន្លេរជាច្រើនផ្ទាំង អស់បណ្តោយប្រហែល ១៨០ ម៉ែត្រ ទទឹងប្រហែល ៦៣ម៉ែត្រ ផ្ទាំងបានបាក់មកសង្កត់លើខ្សែរពួយុថ្កាសាឡង់ធ្វើឲ្យសាឡង់ច្រមុជក្បាលចុះឃ្លីងឃ្លោង រកលិចចូលទឹក បណ្តាលឲ្យឈ្មោះឈួរ ឃុន ដួរបោកក្បាលនិងជង្គង់រងរបួស ចំណែក ឈ្មោះចៀម ឃុន ឈ្មោះ ចៀម ឃិន និងជនរងគ្រោះដួរបោកនិងធ្លាក់ពីលើសាឡង់ ចូលទឹកទន្លេរមេគង្គឈ្មោះ ចៀម ឃុន ឈ្មោះចៀម ឃិន បានហែលទឹកឡើងមកលើគោកបាន ឯជនរងគ្រោះ លិចចូលក្នុងទន្លេរ បាត់ខ្លួនតែម្តង ។

លុះដល់ថ្ងៃទី១៣.១២.២០២៤ វេលាម៉ោង ៦:៥១នាទី មានប្រជាពលរដ្ឋឈ្មោះហុង ឃុយ ភេទប្រុស  បានប្រទះឃើញសាកសពអណ្តែតទឹក នៅមាត់ច្រាំងទន្លេ នៅភូមិកើតខាងលើ បានរាយការណ៍ ជូនសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះសប់ បន្ទាប់មក លោកអភិបាលស្រុកដឹកនាំ កម្លាំងសមត្ថកិច្ចជំនាញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល លោកគ្រូពេទ្យ លោកមេឃុំ លោកមេភូមិ និងគ្រួសារសព  ដោយសភាពសព ធ្មេញខាំអណ្តាត ដៃររបួសរហែកសាច់លើកំភួនដៃខាងឆ្វេងចំនួន២កន្លែង និងកដៃ ក រឹង ពោះតឹងផ្នែក ក្បាល​ ដងខ្លួន​ និង ជើង ពុំមានស្លាកស្នាម ក្រៅពីនេះពុំមានអ្វីគួរគត់សម្គាល់ ។

ដូច្នេះតាមជំនាញ និងយោបល់គ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយសារ បាក់ដីច្រាំងទន្លេ មេគង្គលង់ទឹក​ ពេលនេះ សពបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី  ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS