រាជធានីភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ និងបញ្ជារដឹកនាំផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខ ជនសង្ស័យចំនួន ១៣នាក់ ពាក់ព័ន្ធ០៤ករណីផ្សេងៗគ្នា ជាសាធារណៈឲ្យមហាជនបានឃើញ មុនបញ្ជូនខ្លួនទៅកាន់តុលាការ ក្នុងនោះបើតាមការសាកសួរ ជនសង្ស័យខ្លះលួចម៉ូតូអ្នកស្ទូចត្រី នៅឆ្លៀតផ្តាំទៅម្ចាស់ម៉ូតូលើកក្រោយឲ្យរាង ចេះប្រយត្ន័ផង ។
ជនសង្ស័យខាងលើនេះ ជាប់ពាក់ព័ន្ធករណីហិង្សា , ករណីលួច , ឆក់ និងករណីវាយប្លន់ ប្រព្រឹត្តិទៅនៅក្នុងមូលដ្ឋានខណ្ឌចំនួន០៤ ក្នុងរាជធានីភ្នំពេញ មានខណ្ឌកំបូល ករណីលួចម៉ូតូអ្នកស្ទូចត្រី និងកាប់ប្លន់យកកាបូបលុយ , ខណ្ឌឬស្សីកែវ , ខណ្ឌព្រែកព្នៅ និងខណ្ឌច្បារអំពៅ ។
ជនសង្ស័យទាំង១៣នាក់ មាន០៨នាក់ ពាក់ព័ន្ធលួចទ្រព្យសម្បត្តិ , ០២នាក់ ពាក់ព័ន្ធករណីហិង្សា , ០២នាក់ ពាក់ព័ន្ធករណីឆក់ និងម្នាក់ទៀតពាក់ព័ន្ធករណីវាយប្លន់ ។
ក្រោយធ្វើការបង្ហាញមុខជាសាធារណះរួចមក កម្លាំងសមត្ថកិច្ចបានបញ្ចូនខ្លួនក្រុមជនសង្ស័យទាំង១៣នាក់ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS