រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ០២៤ នេះ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានដឹកនាំលោក-លោកស្រីអធិការរង លោកនាយផ្នែក នាយប៉ុស្តិ៍ និងមន្ត្រីមួយចំនួនទៀត ចុះទៅត្រួតពិនិត្យការចាក់ដីដើម្បីសាងសង់អគារអធិការដ្ឋាននគរបាលខណ្ឌកំបូល ដែលមានទីតាំងស្ថិតនៅភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោក ហុង ពិសិដ្ឋ អធិការខណ្ឌកំបូល បានអោយដឹងថា ដីទីតាំងសាងសង់អគារអធិការខាងលើមានទំហំផ្ទៃដី៥០០០ម២(ប្រាំពាន់ម៉ែត្រការ៉េ ) ត្រូវការដីចាក់ចំនួន ៣០០០(បីពាន់ឡាន) សម្រាប់ថ្ងៃចាប់ផ្ដើមនេះបានចាក់ចំនួន ២០០ឡាន ការសាងសង់អគារនេះដើម្បីសម្រួលដល់កងកម្លាំងក្នុងការស្នាក់នៅ ដើម្បីបំពេញភារកិច្ច ពង្រឹងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណ ជូនប្រជាពលរដ្ឋ មានកន្លែងទុកមធ្យោបាយបទល្មើស និងកន្លែងឃុំខ្លួនបណ្ដោះអាសន្ន ។
លោក ហុង ពិសិដ្ឋ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល អស់លោក លោកស្រី សប្បុរសជននានាដែលបានជួយឧម្ថម្ភជាបន្តបន្ទាប់ តាមរយៈថវិកា ផ្ទាល់ និង QR Code របស់អធិការដ្ឋាននគរបាលខណ្ឌកំបូល និងសូមគោរពជូនពរថ្នាក់ដឹកនាំ អស់លោក លោកស្រី សប្បុរសជនទាំងអស់ ឱ្យមាន សុខភាពល្អ ជោគជ័យគ្រប់ភាកិច្ច និងប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS