ខេត្តកោះកុង ៖ យោងតាមកំណត់ហេតុ Hotline 117 ប្រចាំបញ្ជាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណី “គំរាមសម្លាប់ និងប្លន់យកម៉ូតូ” ពីបុរសម្នាក់ បានកើតឡើង ហើយម៉ូតូនោះ ត្រូវបានជនសង្ស័យយកមកបញ្ចាំនៅទីតាំងមួយកន្លែង ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline 117។
តាមរបាយការណ៍បានឲ្យដឹងថា ករណីនេះ ជនរងគ្រោះមានឈ្មោះ តាន់ សុខហេង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកម្មករ បានប្តឹងឈ្មោះ ស្រេង ធារ៉ា ហៅក្តាន់ និងឈ្មោះ ២៤ ភេទប្រុស ថាបានធ្វើសកម្មភាព គំរាមសម្លាប់ និងប្លន់យកម៉ូតូពីគាត់ កាលពីវេលាម៉ោង ២និង ២០នាទីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។
ក្រោយទទួលបានព័ត៌មានពីមជ្ឈមណ្ឌលប្រចាំបញ្ជាភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល សហការជាមួយរដ្ឋបាលបឹងព្រាវ បានចុះដល់ទីតាំងកើតហេតុ តែពេលទៅដល់សមត្ថកិច្ចរកពុំឃើញជនសង្ស័យទាំង២នាក់នេះទេ ពោលគឺបានរត់គេចខ្លួនបាត់ ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តតាមនីតិវិធីបន្តទៀត ៕ នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS