រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនតាមរថយន្តសាមុយ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តព្រូស ដែលប្រជាពលរដ្ឋបានឃើញបញ្ជាក់ថា រថយន្តនេះ ឡើងវ៉ាជែង មិនគិតពីហានិភ័យនៅខាងមុខ មិនដឹងប្រញាប់ទៅណា មកបុកជាមួយរម៉ក ផ្លោងខ្ទាតម៉ូតូទៅផ្សេង កន្ទុយរម៉កនៅផ្សេងធ្លាក់ចូលប្រឡាយកៀនចិញ្ចឹមផ្លូវតែម្តង រួចហើយរថយន្តនេះបែកកង់ ក៏បើកទៅឈប់នៅបង្គោលភ្លើង ត្រង់ផ្លូវបែកជាបួន ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ជាង ៨យប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ក្បែររោងចក្រក្រដាស ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-3099 ពីជើងទៅត្បូង តាមបណ្តោយផ្លូវខាងលើ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័មិនដឹងជាប្រញាប់ទៅណានោះទេ លុះដល់ចំណុចកើតហេតុ ក៏បានឡើងវ៉ា ទៅបុកនឹងម៉ូតូរម៉ក ដែលបើកមកពីត្បូងមកជើង វិញ ពេញមួយទំហឹង ផ្លោងខ្ទាតម៉ូតូទៅផ្សេង កន្ទុយរម៉កនៅផ្សេងធ្លាក់ចូលប្រឡាយកៀនចិញ្ចឹមផ្លូវតែម្តង មនុស្សវិញរបួសធ្ងន់ធ្ងរណាស់ រួចហើយរថយន្តនេះបែកកង់ ក៏បើកទៅឈប់នៅបង្គោលភ្លើង ត្រង់ផ្លូវបែកជាបួន ។ ចំណែកអធ្នកបើករថយន្តបានចុះគេចខ្លួនបាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ដង្កោ និងនគរបាលចរាចរណ៍ខណ្ឌដង្កោ ធ្វើការវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ អែលវិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS