រាជធានីភ្នំពេញ ៖ ក្មេងស្ទាវជិះម៉ូតូមួយក្រុម ឃើញគេដឹកសង្សារស្អាត ជិះម៉ូតូបុករួចវាយ បណ្ដាលឲ្យយុវជនម្នាក់រងរបួសបាក់ជើង ម្នាក់ទៀតរងរបួសស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងនៅផ្លូវព្រះសីហនុ ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ នាវេលាម៉ោង៩យប់ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។
តាមសម្ដីរបស់យុវជនជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ជិះម៉ូតូ២គ្រឿង គ្នាបួននាក់មកពីកោះនរា ត្រឡប់ទៅផ្ទះវិញជិះតាមបណ្ដោយផ្លូវព្រះសីហនុ មកដល់ចំណុចស្តុបផ្សារស៊ីឡិប ក៏មានក្មេងស្ទាវមួយក្រុម ជិះម៉ូតូជាច្រើនគ្រឿង បុកពីក្រោយ ហើយក៏ស្រែកថា «ហែងឡូយមែនបានដឹកស្រីស្អាត ចុះវាយវាទៅពួកហែង» បណ្ដាលអោយយុវជនម្នាក់បាក់ជើងរងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ភ្លាមនោះរថយន្ដសាមុយបានមកដល់បានដឹកជនរងគ្រោះទាំង២នាក់យកទៅមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ ។
ក្រោយកើតហេតុយុវជនទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់សិន រង់ចាំសមត្ថកិច្ចទៅសាកសួរ និងអោយជនរងគ្រោះចេញពីពេទ្យ មកដាក់ពាក្យបណ្ដឹង ដើម្បីតាមចាប់ក្មេងទំនើងនោះយកមកដាក់ទោសទៅតាមច្បាប់៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS