រាជធានីភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ និងបញ្ជារដឹកនាំផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នេះ សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌព្រែកព្នៅ បានធ្វើការបង្ហាញមុខ ជនសង្ស័យ ០៣នាក់ ដែលជាមុខសញ្ញាទើបតែចេញពីគុក យកកាំបិតប៉័ងតោ កាប់យុវជនម្នាក់ ដែលជិះម៉ូតូចេះពីធ្វើការរោងចក្របោកគក់ ដាច់ដាច់រយះកំភួនដៃឆ្វេង រងរបួសដេរចំនួន ០៧ ថ្នេរ ប្លន់យកម៉ូតូម៉ាកស៊ុយហ្ស៊ីយគីនិច បានសម្រេច ដែលក្រុមការងារ VITHEY NEWS បានផ្សាយ កាលពី០៥ថ្ងៃមុន ជាសារធាណៈឲ្យមហាជនបានឃើញ មុនបញ្ជូនខ្លួនទៅកាន់តុលាការ ខណៈក្នុងចំណោមជនសង្ស័យ៣នាក់នេះ មាន២នាក់ជាអ្នកធ្វើសកម្មភាព ម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម ។
សូមបញ្ជាក់ថា ករណីកាប់ប្លន់នេះ បានកើតឡើង កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៤ និង ៣០ នាទី ទៀបភ្លឺ លើផ្លូវលេខ២០១១ ភូមិ គោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងឃាត់ខ្លួននៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៣រសៀល នៅចំណុចផ្លូវលំ ភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ០៣ នាក់ រួមមាន ៖
១-ឈ្មោះ ធា គ្រី ហៅ ម៉ារ៉ា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជនដៃដល់) ។
២-ឈ្មោះ ជា កឹង ហៅពេជ្រ ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវ បេតុង ភូមិជំរៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (ជនដៃដល់) ។
៣-ឈ្មោះ ហាក់ ឆាយ ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិ គោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ទទួលផលចោរកម្ម) ។
ចំណែកវត្ថុតាងចាប់យក ម៉ូតូធ្វើសកម្មភាព ១គ្រឿង និងកាំបិតប៉័ងតោ ១ដើម។
សូមបញ្ជាក់ថា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៤ និង ៣០ នាទីជនរងគ្រោះឈ្មោះ ធឿន ថង បាន ជិះម៉ូតូម៉ាកស៊ុយហ្ស៊ីយគីនិច ពណ៌ ទឹកក្រូច សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខព្រះវិហារ ១០-៣៤១៩ ម្នាក់ឯង ចេញពីកន្លែងធ្វើការ(បោកអ៊ុត) នៅភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រឡប់ទៅផ្ទះវិញ បន្ទប់ជួលលេខ១ ភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ លុះធ្វើដំណើរមកដល់ ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យចំនួន ០២ នាក់ ឈ្មោះ ជា កឹង ហៅ ពេជ្រ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខឧត្តរមានជ័យ១F-៦៦៨៦ ឌុបឈ្មោះ ឆាយ គ្រី ហៅ ម៉ារ៉ា បានជិះម៉ូ តូមកពីក្រោយយកជើងធាក់កន្ទុយម៉ូតូជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូទៅលើចិញ្ចើមផ្លូវ រួចហើយ ឈ្មោះ ឆាយ គ្រី ហៅ ម៉ារ៉ា បានលោតចុះពីលើម៉ូតូយកកាំបិតប៉័ងតោកាប់លើជនរងគ្រោះ បណ្តាលឲ្យត្រូវចំ កំភួនដៃខាងឆ្វេង ចំនួន ០១ កន្លែងរងរបួស ហើយជនរងគ្រោះបានរត់គេចខ្លួនចោលម៉ូតូ ហើយឈ្មោះ ឆាយ គ្រី ហៅ ម៉ារ៉ា បានលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់តែម្តង ។
ក្រោយមកក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន ទាំងជនដៃដល់ ទាំងអ្នកទទួលផលចោរកម្ម។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមជាមួយនិងវត្ថុតាងខាងលើ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS