រាជធានីភ្នំពេញ ៖ កម្មករម្នាក់ បានរងរបួសធ្ងន់ ខណៈកំពុងជិះកន្ត្រកយោង ដើម្បីឡើងទៅសាងសង់នៅជាន់ខាងលើ នៃចំហៀងការដ្ឋានសងសង់អាគារមួយកន្លែង ស្រាប់តែដាច់កន្ត្រកនោះចុះមកក្រោម ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចអាគារកំពុងសាងសង់មួយកន្លែង ជិតនឹងសាលាខណ្ឌ៧មករា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ កម្មករសំណង់ម្នាក់ បានឡើងជិះកន្ត្រកយោង នៅចំហៀងអាគារ ដើម្បីធ្វើការឡើងទៅធ្វើការសាងសង់នៅជាន់ខាងលើ ស្រាប់តែដល់ជាន់ទី១ ដាច់កន្ត្រកនោះចុះមកក្រោម ធ្លាក់កម្មករខាងលើ បណ្តាល រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតែម្តង ៕ អែលមេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS