ព័ត៌មានជាតិ

រថយន្តឡិចស៊ីសRX 330 បុករម៉កដឹកសាច់គោពីក្រោយ បណ្ដាលឲ្យ២នាក់ប្ដីប្រពន្ធ រងរបួសធ្ងន់

03-Dec-2024 319 views

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តឡិចស៊ីសRX 330 មួយគ្រឿង ក្នុងល្បឿនលឿន បានបុករម៉កដឹកសាច់គោ បណ្ដាលឲ្យ២នាក់ប្ដីប្រពន្ធ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ6A ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វេលាម៉ោង២យប់ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានបើករថយន្ត Lexus 330មួយគ្រឿង ដែលពាក់ស្លាកលេខភ្នំពេញ 2AU 2603 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ 6 Aក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ រថយន្តក៏បានបុករម៉កដឹកសាច់គោ ចំពីក្រោយ បណ្ដាលឲ្យ២នាក់ប្ដីប្រពន្ធ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ ក៏បានទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្ត និងរម៉កដឹកសាច់គោ យកទៅរក្សាទុកនៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយទៀត ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS