រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជាអ្នកដឹកជញ្ជូន Food panda ត្រូវបានបុរសម្នាក់ យកកាំបិតចុងស្រួច ដេញចាក់ សំណាងល្អចេះរត់ទាន់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវបេតុង ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង៩យប់ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ។
តាមសម្ដីរបស់យុវជនជាអ្នកដឹកជញ្ជូនFood panda បានរៀបរាប់ថា មានបុរសម្នាក់ បានកម្មង់នំភីហ្សាឲ្យដឹកមកចាក់អង្រែលើ ហើយក៏ដាក់ទីតាំងខុស ធ្វើអោយគាត់រកមិនឃើញ ហើយក៏ជិះតាមផ្លូវ មកដល់មុខផ្ទះបុរសដែលបានកម្មង់ភីហ្សានោះ និងមានទាស់សម្តីគ្នា រហូតបុរសនោះ បានទាញកាំបិតងស្រួច ដេញតាមចាក់ សំណាងល្អយុវជនអ្នកដឹកជញ្ជូននោះ រត់ទាន់ ប្តឹងសមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចបានមកដល់ ធ្វើការសាកសួរនាំទៅលើយុវជនជាអ្នកដឹកជញ្ជូន និងបាននាំយកទៅប៉ុស្តិ៍ ដើម្បីដាក់ពាក្យបណ្ដឹង ។ រីឯបុរសដែលកាន់កាំបិតចុងស្រួចខាងលើនោះ ចាក់សោរផ្ទះ ចូលដេកធ្វើប្រងើយ ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS