ព័ត៌មានជាតិ

សាមណេរ១អង្គ ដែលអង្គុយលេងជាមួយក្មេងស្រីម្នាក់ នៅមាត់ស្រះ ហើយត្រូវគេលួចថត ដោយសេចក្តីអៀនខ្មាស់ សម្រេចលាចាកសិក្ខាបទ

03-Dec-2024 313 views

រាជធានីភ្នំពេញ ៖ មន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានចេញលិខិតបញ្ជាក់ ស្តីពីការដោះស្រាយសាមណេរ ១អង្គដែលពាក់ព័ន្ធនឹងសីលធម៌ នៅវត្តអរុណវតី ។

ក្រោយពីទទួលបានព័ត៌មានស្តីពីករណីខាងលើ ក្នុងនាមមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានចុះធ្វើកំណត់ហេតុ ជុំវិញបញ្ហានេះជាបន្ទាន់ដើម្បីបញ្ចប់បញ្ហា ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១រសៀល សាមណេរ១អង្គឈ្មោះ ចន សីហា គង់នៅវត្តអរុណវតី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានអង្គុយលេងជាមួយក្មេងស្រីដែលស្គាល់គ្នា នៅមាត់ស្រះក្នុងបរិវេណវត្តអរុណវតី ដោយបានសាសងឆ្លងឆ្លើយគ្នា និងមានកាយវិការមិនសមរម្យក្នុងភេទជាព្រះសង្ឃ ឈានដល់ការលួចថតពីអ្នកមកសម្រាកពេលថ្ងៃនៅក្នុងវត្ត ហើយបន្ទាប់មកបានបែកធ្លាយវីដេអូនេះ តាមបណ្តាញសង្គម ។

ជុំវិញបញ្ហានេះ ក្នុងពេលធ្វើកំណត់ហេតុសាកសួរ សាមណេរ ចន សីហា បានឆ្លើយសារភាពកំហុសថាខ្លួនពិតជាបានធ្វើសកម្មភាពមិនសមរម្យដូចវីដេអូខាងលើពិតប្រាកដមែន ដោយសេចក្តីអៀនខ្មាស់ សាមណេរ ចន សីហា សម្រេចលាចាកសិក្ខាបទតែម្តង ។

បើតាមផ្លូវព្រះវិន័យ ទោសរបស់សាមណេរអង្គនេះ មិនទាន់ឈានដល់ទោសត្រូវលាចាកសិក្ខាបទនោះទេ ប៉ុន្តែព្រះអង្គសុខចិត្តលាចាកសិក្ខាបទដើម្បីរក្សាគុណតម្លៃព្រះពុទ្ធសាសនា និងជំនឿពុទ្ធបរិស័ទ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី មេត្តាជ្រាបជាសេចក្តីរាយការណ៍ ៕នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS