ខេត្តកណ្តាល ៖ មានការភ្ញាក់ផ្អើល ខណៈប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោល និងប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៦:៥៣នាទីព្រឹក ថ្ងៃទី០២ ខែឆ្នូ ឆ្នាំ២០២៤ នៅចំណុចផ្លូវលំជាប់ប្រឡាយ(វរៈមួយ) ស្ថិតក្នុងភូមិស្រែអំពិល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សពជនរងគ្រោះមិនទាន់ស្គាល់ពីអត្តសញ្ញាណនោះទេ ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង០៦និង៣៧នាទី ប៉ុស្ដិ៍នគរបាលឈើទាលបានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅភូមិស្រែអំពិល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានប្រទះឃើញសាកសពបុរសម្នាក់នៅចិញ្ចើមផ្លូវប្រឡាយវរៈមួយ ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្ដិ៍ឈើទាលសហការជាមួយកម្លាំងជំនាញស្រុកនឹងខេត្តបានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវនឹងកំណត់អត្តសញ្ញាណជនរងគ្រោះ។
តាមការពិនិត្យសាកសព ស្លាប់នៅក្រោមដើមច័ន្ទគីរី (អំពិលទឹកបារាំង) ជាប់ផ្លូវលំវរ:១ ចំងាយពីផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រហែល៦០០mសពស្លៀកខោខាវប៊ូយជើងវែង ពណ៌ខៀវទឹកប៊ិច ពាក់អាវយឺតដៃវែង ពណ៌ខ្មៅ មានមួកអាវគ្របក្បាលពីលើក្បាលខាងលើផ្ទៃខាងក្រោយ មុខផ្អៀងមកខាងស្ដាំ ដៃខាងស្ដាំបត់ចូលក្រោមទ្រូង ដៃខាងឆ្វេងសណ្ដូកស្របតាមដងខ្លួនពីលើកន្សែងពណ៍ស(អាចកន្សែងផ្ទះសំណាក់) កន្សែងនៅផ្នែកខាងឆ្វេងដងខ្លួន ជើងសណ្ដូកត្រងចុះក្រោម កន្សែងមានចំនួន០២ បាតដៃខាងឆ្វេងផ្ងាឡើងលើ គូថមានលាមក អត់មានលីអូ ឆ្នូតទទឹងពណ៍ទឹកដោះគោមានអក្ស Living wo2ld stayingvp soe ពាក់អាវយឺតដៃខ្លីពណ៍ស សាកសពមានស្ថានភាពស្រមោចរោមភ្នែកខាងស្ដាំ ជើងមានស្ថានភាពហើម ស្គម ចំហមាត់មានទឹកមាត់ នៅលើពោះមានស្នាមពណ៍ខៀវនៅផ្នែកខាងលើផ្ចិត ខាងស្ដាំលើឆ្អឹងផាលមានស្នាមពណ៍ខៀលើចំហៀងឆ្អឹងផាលខាងឆ្វេង ធ្មេញមុខមិនស្មើរគ្នា មានទឹកមាត់ចេញពីមាត់នឹងច្រមុះ សក់ខ្លី អាក្រៅមានអក្សរ ក្នុងក្រចកដៃខាងឆ្វេងមានដី ក្រចកដៃកូនខាងស្ដាំវែង ក្នុងក្រចកមានដី ក្រៅពីនោះពុំមានស្លាកស្នាមអ្វីទេ ។
ដូច្នេះតាមលោកគ្រូពេទ្យនិងជំនាញពិនិត្យទីតាំងកន្លែងកើតហេតុសាកសពស្លាប់ដោយសារជំងឺប្រចាំកាយ(ស្គមរីងរី) មិនពាក់ព័ន្ធនឹងករណីឃាតកម្មអ្វីនោះទេ និងបានប្រគល់ជូនអាជ្ញាធរភូមិឃុំ ដើម្បីបញ្ចុះរងចាំបងប្អូនសាច់ញ្ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អែលវិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS