ព័ត៌មានជាតិ

សូមចូលរួមរំលែកទុក្ខផង .. លោក សុវណ្ណរិទ្ធី ជួបទុក្ខធំ អ្នកមានគុណលាចាកលោក គ្មានថ្ងៃត្រឡប់....

29-Nov-2024 409 views

រាជធានីភ្នំពេញ ៖ សូមចូលរួមសោកស្ដាយ សម្រាប់ការបាត់បង់មនុស្សជាទីស្រឡាញ់។ លោក សុវណ្ណ រិទ្ធី ដែលជាអ្នកសារព័ត៌មានមួយរូប ដ៏មានប្រជាប្រិយភាពក្នុងដួងចិត្តពុកម៉ែបងប្អូន បានជួបទុក្ខធំ ក្រោយអ្នកមានគុណ បានលាចាកលោកទៅ គ្មានថ្ងៃត្រឡប់ ។

លោក សុវណ្ណ រិទ្ធី ជាអ្នកសារព័ត៌មានមួយរូប ដែល តែងតែចូលរួម ធ្វើអំពើល្អក្នុងសង្គម ជួយអ្នកខ្វះខាត អ្នកមានជំងឺ អ្នកដែលកំពុងមានបញ្ហាក្នុងជីវិត ស្រាប់តែពេលនេះ ជួបទុក្ខធំ ព្រោះត្រូវបាត់បង់លោកយាយបង្កើតជាទីស្រឡាញ់ ដែលលោកតែងតែហៅថា ម៉ែ ។

មុនទទួលបានដំណឹងដ៏សោកសៅនេះលោកសុវណ្ណ រិទ្ធី ក៏ធ្លាប់បានបង្ហាញជូនអ្នកគាំទ្រអំពី បញ្ហាសុខភាពលោកយាយរបស់គាត់ ផងដែរ និងតែងតែយកចិត្តទុកដាក់ជាមួយលោកយាយ ផ្តល់ភាពកក់ក្តៅ និងស្នាមញញឹម ជូនអ្នកមានគុណ ។

យ៉ាងណាមិញ សង្ខាមនុស្សពិតជាមិនទៀងឡើយ ជាក់ស្តែង នៅព្រឹកនេះ ម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្រាប់តែលោកយាយបង្កើតរបស់លោក សុវណ្ណរិទ្ធី បានឃ្លាតឆ្ងាយគ្មានថ្ងៃវិលវិញ ។

ដូច្នេះ ដំណឹងនេះសូមចូលរួមសោកស្ដាយចំពោះលោក សុវណ្ណរិទ្ធី ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ លោកក៏បានសម្តែងការសោកស្ដាយក្នុងបណ្តាញសង្គមដោយបានលើកឡើងថា« លោកយាយទៅបានសុខហើយ បើមានជាតិក្រោយចៅសុំផ្សងធ្វើជាចៅលោកយាយគ្រប់ៗជាតិទៀត ជាតិនេះចៅជំពាក់គុណលោកយាយច្រើនណាស់ ចៅមិនទាន់បានសងគុណលោកយាយអស់ផង លោកយាយក៏ដាច់ចិត្តទៅចោលចៅហើយ » ។

តាមរយៈសំណេរយ៉ាងខ្លីនេះ ធ្វើឱ្យមហាជន បានសម្ដែងការសោកស្ដាយចំពោះលោក ផងដែរ ពេលនេះសព កំពុងប្រារព្ធធ្វើបុណ្យ នៅគេហដ្ឋាន ភូមិជ័យ​ឧត្តមទី២ ឃុំសំរោងធំ​ ស្រុកកៀនស្វាយ​ ខេត្តកណ្តាល ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS