ព័ត៌មានជាតិ

រថយន្ត PORCHE ស៊េរីទំនើប បុករថយន្តតាក់ស៊ីព្រុស ជ្រុលបុកបង្គោលស្តុប B K C បណ្តាលឲ្យភ្ញៀវម្នាក់របួស

28-Nov-2024 486 views

រាជធានីភ្នំពេញ  ៖ បុរសជនបរទេសម្នាក់ បើករថយន្ត PORCHE ស៊េរីទំនើប មកបុករថយន្ត តាក់ស៊ីព្រុស ជ្រុលបុកបង្គោលស្តុប B K C បណ្ដាលឲ្យមានអ្នករងរបួសស្រាលម្នាក់ ។

ហេតុការណ៍នេះបានកើតឡើង នៅតាមបណ្ដោយផ្លូវ ព្រះមុនីវង្ស កែងផ្លូវព្រះ អង្គឌួង ស្តុប B K C សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ នាវេលា ម៉ោង ៣យប់ត្រូវនឹង ថ្ងៃ ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិបរទេសម្នាក់ បើករថយន្ត PORCHE ស៊េរីទំនើបដែលពាក់ផ្លាកលេខភ្នំពេញ 2BQ-8760 តាមបណ្ដោយផ្លូវ ព្រះអង្គ ឌួង ក្នុងទិសដៅ ពី កើតទៅលិច មកដល់ស្ដុប B K C ក៏បើកមកបុករថយន្តតាក់ស៊ីព្រុស ពាក់ផ្លាកលេខ ភ្នំពេញ 2BI-3306 ដែលកំពុងដឹកភ្ញៀវតាមបណ្ដោយផ្លូវ ព្រះមុនីវង្ស ក្នុងទិសដៅ ពីជើងទៅត្បូង ហើយជ្រុលបុកបង្គោលស្តុប B K C បណ្ដាលឱ្យមានអ្នករងរបួសម្នាក់ ដែលជាភ្ញៀវ និងខូចខាតរថយន្ដទាំង២គ្រឿង យ៉ាងដំណំ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ តាមច្បាបបន្តទៀត ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS