ព័ត៌មានជាតិ

បើនរណាបានឃើញជនសង្ស័យរូបនេះ និងម៉ូតូរបស់គាត់ សូមជួយទាក់ទងមកគាត់ផង! សុំខ្ចីម៉ូតូទៅទិញម្ហូបមួយភ្លែត បែរជាយកទៅបាត់ឈឹង!

28-Nov-2024 240 views

រាជធានីភ្នំពេញ ៖ សូមជួយស៊ែរបន្តផង! នៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា​ ឆ្នាំ២០២៤ បងប្រុស បងស្រី២នាក់ បានកាន់រូបថតបុរសម្នាក់ មកសុំឲ្យក្រុមការងារ VITHEY NEWS ជួយផ្សាយ ខណៈបុរសក្នុងរូបថតនេះ ជាជនសង្ស័យ ដែលបានខ្ចីម៉ូតូរបស់គាត់ ហើយស៊ីដាច់យកទៅបាត់ និងកំពុងរត់គេចខ្លួន ។

តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ហៃ អ៊ី ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១០ព្រឹក ជនសង្ស័យឈ្មោះ ឡុង ពៅ ភេទប្រុស អាយុ ១៧ឆ្នាំ បានខ្ចីម៉ូតូរបស់គាត់ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ កំពង់ចាម 1AB-9323 ចេញពីក្នុងភូមិសាស្ត្រសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ថាទៅទិញម្ហូប បន្ទាប់មកក៏ចាំបាត់ៗ តេទូរសព្ទទៅសួរ ក៏ទាក់ទងមិនបាន លុះដល់វេលាម៉ោង៨ និង ៤០នាទី យប់មិនឃើញត្រឡប់មកវិញ ជនរងគ្រោះក៏ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់វាលស្បូវតែម្តង ដើម្បីឲ្យសមត្ថកិច្ចតាមចាប់ជនសង្ស័យខាងលើ យកមកផ្តន្ទាទោសតាមច្បាប់។

ដូច្នេះបើនរណាបានឃើញបុគ្គលជនសង្ស័យក្នុងរូបនេះ ឬក៏ឃើញម៉ូតូរបស់គាត់ ដែលពាក់ស្លាកលេខកំពង់ចាម 1AB-9323 ស៊េរីឆ្នាំ២០២២ សូមជួយទាក់ទងមកគាត់ផង តាមរយៈលេខទូរសព្ទ 097 570 3827 ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS