ប្រិយមិត្តពិតជាស្គាល់ហើយ តារាកំប្លែងនាយ តាក់ស៊ី សមាជិកក្រុម នាយពាក់មី ដែលធ្លាប់មានកេរ្តិ៍ល្បីល្បាញ និងបានបាត់មុខអស់មួយរយៈធំ ដោយសារជំងឺប្រចាំកាយ ។
ពេលនេះ ជំងឺទឹកនោមផ្អែមរបស់នាយ តាក់ស៊ី កាន់តែធ្វើទុក្ខខ្លាំង រហូតក្រុមគ្រួសារបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ក្នុងនោះយោងតាមការបង្ហោះរបស់ លោក សាវិនហ្វីលីប នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានសរសេរទាំងស្រុងថា « នាយ តាក់សុី អាយុ៤៥ឆ្នាំកំពុងស្ថិតនៅក្នុងស្ថានភាពលាងឈាមសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះកេតុមាលាដោយសារជំងឺទឹកនោមផ្អែមធ្វេីអោយខូចក្រលៀន។ លោកវេជ្ជបណ្ឌិតប្រាប់ខ្ញុំថាពេលនេះនាយតាក់សុីមានជំរេីសចុងក្រោយពីរគឺទីមួយត្រូវលាងឈាមពេញមួយជីវិតមួយអាទិត្យចំនួនបីដង , ជំរេីសទី២គឺត្រូវតែធ្វេីការវះកាត់ប្ដូរក្រ លៀនថ្មី » ។
ដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់លោក បង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំង និងជូនពរឲ្យលោកឆាប់ជាសះស្បើយផងដែរ ៕ នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS