ព័ត៌មានជាតិ

លឺស្រែកចោរៗ ផ្អើលអ្នកភូមិកាន់ដំបងស្ទើរគ្រប់ដៃ ស្ទុះចេញពីផ្ទះដេញចាប់ចោរលួចរម៉កដឹកដូង ចាប់បានម្នាក់ ស្វាគមន៍បែកក្បាល ប្រគល់ឲ្យសមត្ថកិច្ច!

27-Nov-2024 307 views

រាជធានីភ្នំពេញ ៖ ផ្អើលអ្នកភូមិទាំងយប់ ស្ទុះនាំគ្នាចេញពីផ្ទះ កាន់ដំបងស្ទើរគ្រប់ដៃ ដេញតាមចាប់ចោរលួចរម៉កដឹកដូងរបស់ប្រជាពលរដ្ឋ ចាប់បានម្នាក់ វាយបែកក្បាល ផ្អើលសមត្ថកិច្ចចុះមកដល់វាយខ្នោះដៃ បញ្ជូនទៅប៉ុស្តិ៍ភ្លាមៗ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤ទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ លោកបានបញ្ជាក់ថា ជនសង្ស័យរូបនេះបានធ្វើសកម្មភាព មកលួចរម៉កដឹកដូងរបស់ប្រជាពលរដ្ឋ ពួកគាត់ស្អប់ណាស់ ទង្វើចោរលួច ចោរប្លន់នេះ មានដៃមានជើងត្រឹមត្រូវ មិនប្រកបរបរត្រឹមត្រូវចិញ្ចឹមជីវិតទេ ដើរលួចរបស់របរគេឯង ទាំងគេខំប្រឹងបែកញើសសស្រាក់រាល់ថ្ងៃ ទើបមានអ្នកឃើញទាន់ ស្រែកចោរៗ ផ្អើលអ្នកភូមិទាំងយប់ ស្ទុះនាំគ្នាចេញពីផ្ទះ កាន់ដំបងស្ទើរគ្រប់ដៃ ដេញតាមចាប់ម្នាក់ វាយម្នាក់មួយដៃមួយជើងបែកក្បាល ផ្អើលសមត្ថកិច្ចចុះមកដល់វាយខ្នោះដៃ បញ្ជូនទៅប៉ុស្តិ៍ភ្លាមៗ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS