រាជធានីភ្នំពេញ ៖ ភ័យលោះព្រលឹងទាំងព្រឹក ខណៈប្រជាពលរដ្ឋកំពុងធ្វើដំណើរសុខៗ ក្រឡែកមកដើមអំពិល ស្រាប់តែឃើញ បុរសម្នាក់ ចងកសម្លាប់ខ្លួន ទម្លាក់ខ្លួនស្តាកស្លាប់មិនដឹងតាំងពីពេលណា ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រហែល ៧ព្រឹកត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតក្នុងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ វិន សុខចាន់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មានប្រជាពលរដ្ឋបានធ្វើដំណើរតាមផ្លូវខាងលើ បានប្រទះឃើញបុរសម្នាក់ ចងកសម្លាប់ខ្លួនជាមួយនឹងខ្សែភ្លើងអ៊ីនធឺណេត ពណ៌ខ្មៅ នៅនឹងដើមអំពិល ដោយមានកង់នៅខាងក្រោម រួចក៏ទៅប្រាប់សន្តិសុខយាមបុរីមួយកន្លែង ហើយសន្តិសុខក៏បានរាយការណ៍ទៅកាន់មេភូមិ មេភូមិក៏បានរាយការណ៍ទៅកាន់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកពឹស ភ្លាមៗផងដែរ ទើបសមត្ថកិច្ចចុះមកដល់គោលដៅកើតហេតុ ក៏រាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងជំនាញនគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច្ច័យសព បញ្ជាក់ថាសពស្លៀកខោកាប៊យជើងវែង និងពាក់អាវពណ៌សដៃខ្លី និងពាក់មួកមាន logo គ្រុឌ។
ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យចប់សព្វគ្រប់បញ្ជាក់ថា សពស្លាប់ដោយសារចងកពិតមែន និងប្រគល់ឲ្យអ៊ុំប្រុសបង្កើតយកទៅធ្វើបុណ្យតាមប្រពៃណី៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS