ព័ត៌មានជាតិ

នេះហើយបេះដូងម្តាយ ឃើញកូនលង់ទឹក ស្រវ៉េស្រវ៉ាជួយសង្គ្រោះកូន ចុងក្រោយកូនក៏ជួយមិនបាន ខ្លួនឯងក៏លង់ស្លាប់ ស្លាប់ទាំង២នាក់...

27-Nov-2024 270 views

ខេត្តសៀមរាប ៖ នេះហើយបេះដូងម្តាយ ឃើញកូនលង់ទឹក ស្រវ៉េស្រវ៉ាជួយសង្គ្រោះកូន ចុងក្រោយកូនក៏ជួយមិនបាន ខ្លួនឯងក៏លង់ស្លាប់ ពោលគឺស្លាប់ទាំងម្តាយទាំងកូន យ៉ាងអាសូរបំផុត ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំណុចស្រះទឹកខាង ក្រោយផ្ទះ ​ភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។

ម្តាយឈ្មោះ វ៉ន ភិន អាយុ៣៦​ឆ្នាំ រស់នៅភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប និងកូនឈ្មោះ ភាន់ សុម៉ាលី ភេទស្រី អាយុ៤ឆ្នាំ ​មានសតិមិនគ្រប់ ។

តាមប្រភពព័ត៌មានពីកូន បានឲ្យដឹងថា នៅរសៀលថ្ងៃកើតហេតុនោះ នាងបានមកពីច្រូតស្រូវនៅវាលវិញ មិនបានឃើញម្តាយនិងប្អូនស្រីនៅផ្ទះដូចសព្វ​ដងទេ ក៏ដើររកដែរ តែរកមិនឃើញ ហើយក៏បានទៅប្រាប់បងប្អូនសាច់ញាតិអ្នកស្រុកភូមិជិតខាងគ្នា ឲ្យគេជួយរកម្តាយ និងប្អូនស្រី រហូតឃើញស្បែកជើងម្តាយ​មួយចំហៀងនៅមាត់ទឹក និងមួយចំហៀងទៀតអណ្តែតក្នុងស្រះ សង្ស័យក៏នាំគ្នាចុះរាវ ក៏ប្រទះឃើញសពម្តាយ រហូតម៉ោង៩និង៣០នាទីយប់ថ្ងៃដដែល ក៏រាវរកឃើញសពប្អូនស្រីម្នាក់ទៀត ស្លាប់ក្នុងស្រះទឹកនោះដែរ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យបញ្ជាក់ថា ពិតជាលង់ទឹកស្លាប់ពិតមែន និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS