ព័ត៌មានជាតិ

តារាចម្រៀងខ្មែរសុរិន្ទ លោក​ ឃុងឃុយ ក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន​ ស៊ីប៊ែលប៉ារីស​ ប្រចាំប្រទេសកម្ពុជា & ថៃ

27-Nov-2024 181 views

ប្រិយមិត្តពិតជាបានជ្រាបហើយ ពីប្រជាប្រិយភាព របស់ តារាចម្រៀងខ្មែរសុរិន្ទ លោក​ ឃុងឃុយ ម្ចាស់បទ« ចង់បានប្រពន្ធបារាំង» «ពាក់អាវមិនដែលឃើញដោះ » និងបទជាច្រើនទៀត ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនគ្រប់ស្រទាប់ ទាំងនៅកម្ពុជា និងថៃ ។

ស្រាប់តែនៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញ ក្រុមហ៊ុនអាហារបំប៉នសារ៉ាយសមុទ្រ ស៊ីប៊ែលប៉ារីស បានរៀបចំពិធីបើកបង្ហាញ BA ថ្មីមួយរូបបន្ថែមទៀត និងរំលេចនូវវប្បធម៌ប្រពៃណីខ្មែរ បែបជនបទស្រុកស្រែ ដោយអ្នកចូលរួម បុរសស្លៀកខោចែវ នារីស្លៀកសារ៉ុង ទទួលទានអាហារជុំគ្នា ក្នុងវិធីស៊ីប៊ែលប៉ារីស ក្រម៉ាខ្មែរ ។ ខណៈកំពុងតែទទួលទានអាហារ កម្មវិធីបើកបង្ហាញ BAថ្មីក៏មកដល់ គ្រប់គ្នាកំពុងទន្ទឹងរង់ចាំមើល ថាតើនរណាជាBA បន្ទាប់ ស្រាប់តែលេចវត្តមាន តារាចម្រៀងខ្មែរសុរិន្ទ លោក​ ឃុងឃុយ ម្ចាស់បទ« ចង់បានប្រពន្ធបារាំង» «ពាក់អាវមិនដែលឃើញដោះ » ចុះពីលើរថយន្តមកពញាក់អារម្មណ៍តែម្តង បញ្ជាក់ថា លោក ឃុងឃុយ ក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន​ ស៊ីប៊ែលប៉ារីស​ (ប្រចាំប្រទេសថៃ) ។

លោកឃុងឃុយ បានផ្តល់បទសម្ភាសន៍ថា ជាធម្មតាលោកតែងតែមមារញឹក ក្នុងការឡើងច្រៀងតាមខនសឺតជាច្រើន បើកឡានជាប់ ការងារក៏រវល់ សុខភាពក៏មិនសូវបានថែ គ្មានសូម្បីពេលហាត់ប្រាណ ក្រោយមកលោកក៏បានរកអាហារបំប៉នសុខភាព ស៊ីប៊ែលប៉ារីស យកមកពិសារឃើញថា មានផលល្អសម្រាប់សុខភាពរបស់លោកជាខ្លាំង ជួយទាំងបញ្ហាក្រពះពោះវៀនរ៉ាំរ៉ៃ និងជំងឺជាច្រើនទៀតដូចការផ្សព្វផ្សាយពិតមែន ទើបលោកយល់ព្រមធ្វើជា ទូតសុឆន្ទៈរបស់ក្រុមហ៊ុន​ ស៊ីប៊ែលប៉ារីស​ (ប្រចាំប្រទេសថៃ) ដើម្បីបង្ហាញថា ផលិតផលអាហារបំប៉ន ស៊ីប៊ែលប៉ារីសពិតជាល្អ មានស្តង់ដារ ទទួលស្គាល់ពីក្រសួងសុខាភិបាលស្របច្បាប់ពិតមែន និងដើម្បីបង្ហាញដល់បងប្អូនពលករខ្មែរនៅប្រទេសថៃ ដែលកំពុងមានបញ្ហាសុខភាព ទាំងអ្នកមានសុខភាពទ្រុតទ្រម និងអ្នកមានសុខភាពរឹងមាំក៏អាចពិសារបាន ព្រោះអាហារបំប៉នស៊ីបែលប៉ារីស មានសមត្ថភាពខ្ពស់ ក្នុងការការពារ ការកើតជំងឺមហារីក កាត់បន្ថយដុំគីស រដូវមកមិនទៀង បញ្ហារោគស្ត្រី ការពារ ការកើតជំងឺទឹកនោមផ្អែម ដោះស្រាយបញ្ហាក្រពះពោះវៀន អស់កម្លាំងល្ហិតល្ហៃវិលមុខ កោសខ្យល់ញឹកញាប់ គិតច្រើនគេងមិនលក់ ឈឺសន្លាក់ លើសឈាម លើសជាតិខ្លាញ់អាស៊ីត ឬសដូងបាត នោមញឹក មេរោគក្នុងថ្លើម និងអាចជួយសម្រួលបញ្ហាផ្សេងៗជាច្រើនបានទៀត អាចជាវយកទៅប្រើបាន ។

លោកជំទាវ សុខ រស្មី អគ្គនាយិការក្រុមហ៊ុន ស៊ីប៊ែល ប៉ារីស បានថ្លែងក្នុងសន្និសិទសារព័ត៌មាន ដោយសារតែ តារាចម្រៀង លោក ឃុងឃុយ មានកេរ្តិ៍ឈ្មោះល្បីល្បាញ តាមរយៈការច្រៀងចម្រៀងហើយនោះ លោកក៏ជាមនុស្សម្នាក់ដែលមានចិត្តសប្បុរសធម៌ និងបានចូលរួមនៅក្នុងការជួយកិច្ចការងាសង្គមជាច្រើន ទាំងក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសថៃផងដែរ ទាំងនេះបានធ្វើឱ្យប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនថៃ នៅក្នុងខេត្តសុរិន្ទទាំងអស់ គោរពស្រលាញ់លោកគ្រប់ៗគ្នា ដែលនេះជាឱកាស ដើម្បីជំរុញផ្សព្វផ្សាយ ផលិតផលអាហារបំប៉នសារាយសមុទ្រធម្មជាតិ ស្តង់ដាប្រទេសបារាំង ដែលមានគុណភាពល្អ សម្រាប់សុខភាព ទៅកាន់បណ្តាអ្នកគាំទ្ររបស់លោក ទាំងកម្ពុជា និងថៃ ហើយសង្ឃឹមថា ក្រុមហ៊ុន ស៊ីប៊ែលប៉ារីស នឹងពង្រីកទីផ្សារទៅកាន់បណ្តាប្រទេសផ្សេងៗទៀតកាន់តែច្រើន។

ក្នុងឱកាសនេះដែរ លោកជំទាវ សុខ រស្មី អគ្គនាយិការក្រុមហ៊ុន ស៊ីប៊ែល ប៉ារីស ក៏បានផ្តល់កិត្តិយស ធ្វើការផ្តល់នូវ លិខិតប្រគល់សិទ្ធ ជាតំណាងចែកចាយលក់ផលិតផល សារ៉ាយសមុទ្រធម្មជាតិ ស៊ីប៊ែលប៉ារីស និងមេដាយ ជូនដល់ក្រុមការងារ VITHYEY NEWS ផងដែរ មុននឹងទទួលទានអាហារជួបជុំគ្នា និងរាំលេងកម្សាន្តសប្បាយ ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS