ព័ត៌មានជាតិ

ក្រុមកេ្មងទំនើងធីម Y.S.K«យើងស្រលាញ់គ្នា» និងធីម « IT» ត្រូវសមត្ថកិច្ចស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ឃាត់បាន១៣នាក់ទាំងកណ្ដាលយប់

22-Nov-2024 324 views

រាជធានីភ្នំពេញ ៖ ក្រុមកេ្មងទំនើង Team Y.S.K និង ក្រុម IT ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ឃាត់បាន១៣នាក់ ទាំងកណ្ដាលយប់ ។

ហេតុការណ៍នេះកើតឡើងនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាវេលាម៉ោង២យប់ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

តាមប្រភព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា ក្រុមក្មេងទំនើងទាំងក្រុមនោះ មានពាក់ព័ន្ធ២បទល្មើស បទល្មើសទី១ ហិង្សាដេញកាប់គ្នាតាមដងផ្លូវ ១បទល្មើសទៀត កាប់គ្នាទៅវិញទៅមក ហើយលួចទូរសព្ទដៃពីជនរងគ្រោះ បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់។

ដោយ ( Team IT )បទល្មើស ទី១ ជិះម៉ូតូដេញកាប់គ្នាទៅវិញទៅមកកាលពីល្ងាចថ្ងៃទី២១ ហើយក៏បានយកទូរស៍ពជនរងគ្រោះ ជិះរត់គេចខ្លួនបាត់ ត្រូវបានសមត្ថកិច្ចរបស់ស្នងការនគបាលរាជធានីភ្នំពេញ ប្រដេញឃាត់ខ្លួនបានជាច្រើននាក់ នៅក្បែរវិមានឯករាជ្យ។

ទី២ Team ( YSK ) មានឈ្មោះពេញ «យើងស្រលាញ់គ្នា» ក៏ត្រូវបានសមត្ថកិច្ចរបស់ស្នងការនគបាលរាជធានីភ្នំពេញ ប្រដេញឃាត់ខ្លួនបាន ២ នាក់នៅក្បែរវិមានឯករាជ្យដូចគ្នា បើតាមសមត្ថកិច្ចនិយាយបន្ថែមទៀតថា ក្រុម Y S K នេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជាច្រើននាក់ជាយូរមកហើយ ហើយ២នាក់ដែលសមត្ថកិច្ចឃាត់នោះ គឺបក្ខពួកដែលសេសសល់ និងបានរត់គេចខ្លួនកាលពីប៉ុន្មានថ្ងៃមុន ឥលូវនេះ​សមត្ថកិច្ចរបស់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ឃាត់បានមកវិញទាំងកណ្ដាលយប់ នៅម្ដុំវិមានឯបករាជ្យ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចរបស់ស្នងការនគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនក្មេងទំនើងទាំង ១៣ នាក់នោះយកទៅស្នងការនគរបាលរាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់ ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS