រាជធានីភ្នំពេញ ៖ ក្រុមចោរហ៊ានណាស់ ជិះម៉ូតូមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1S-9495 ឌុបគ្នាមកធ្វើសកម្មភាពចូលបើកទ្វារផ្ទះជួល លួចយកម៉ូតូមួយគ្រឿងបានសម្រេច ជិះគេចខ្លួនបាត់ស្រមោល ទោះបីជាមានគេតាមទាន់ក៏ដោយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង ១០នាទីល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំណុចមុខផ្ទះលេខ១៤៣ ផ្លូវ១០៥ ភូមិ១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាWave ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ តាកែវ 1AD-8180 យកមកទុកនៅក្រោយបន្ទប់ជួល ចំណុចកើតហេតុ ដោយបានចាក់សោរ.ក តែពុំបានបិទឡុកម៉ូតូនោះទេ រួចក៏ឡើងទៅបន្ទប់ជួលដែលខ្លួនស្នាក់នៅ បានមួយសន្ទុះក៏លឺសំឡេងគេស្រែកចោរៗ ក៏ស្ទុះចុះមកមើល បាត់ម៉ូតូរបស់គាត់តែម្តង និងបានឆែកកាមេរ៉ាសុវត្ថិភាព ឃើញភិនភាគជនសង្ស័យដូចក្នុងវីដេអូនេះ មានគ្នា២នាក់ បានជិះម៉ូតូមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1S-9495 មកលួចម៉ូតូរបស់គាត់ ហើយហ៊ានណាស់ បើកទ្វារចូលមកលួចតែម្តង ទោះបីជាឃើញមនុស្សចេញមកទាន់ក៏ពួកវាមិនខ្លាច រួចប្រញាប់ជិះគេចខ្លួនបាត់ ។
ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងត្របែក ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ តាមចាប់ចោរទាំង២នាក់នេះ ព្រោះភិនភាគក៏ថតបាន ស្លាកលេខម៉ូតូចោរក៏ថតជាប់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ និងស្វែងរកម៉ូតូរបស់គាត់ ក្រែងលោរកឃើញវិញ ៕ នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS