ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាល ស្រាវជ្រាវ តាមរយៈគណនីហ្វេសប៊ុកមួយបានបង្ហោះ អំពីសកម្មភាពក្មេងទំនើងចំនួន២នាក់ ដែលបានថតវីដេអូ និយាយលើកកាំបិតផ្គាក់ គំរាមដល់ភាគីម្ខាងទៀត ថាហ្អែងស្គាល់អញអ្នកចំបក់ ។
តួយ៉ាងកាលពីវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងនគរបាលព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលស្រុកសំរោងទង បានកំណត់មុខសញ្ញាក្មេងទំនើងនិងបន្ដសហការឃាត់ ៖
១/ឈ្មោះ ជៃ រក្សា ភេទប្រុស អាយុ ១៨ឆ្នាំ អ្នកកាន់កាំបិតផ្គាក់
២/ឈ្មោះ អំ វ៉ាស៊ុ ភេទប្រុស អាយុ ១៧ឆ្នាំ អ្នកឈរនិយាយពីក្រោយ ទាំង ២នាក់រស់នៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ។
ក្រោយសាកសួរបានឆ្លើយសារភាពថាខ្លួនពិតជាបានឈរកាន់កាំបិតផ្គាក់និយាយគំរាមទៅលើក្មេង នៅភូមិប្រាកដមែន មូលហេតុមានទំនាស់ពាក្យសំដីគ្នា ។ ដោយថតជាវីដេអូ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ផ្ញើរចូលគ្រុបMassenger រួចមានគេយកទៅបង្ហោះចែកចាយបន្ដ ខណៈសមត្ថកិច្ចដកហូតកាំបិតផ្គាក់ ០១ដើម ។
បច្ចុប្បន្នសមត្ថកិច្ចបានបន្ដនីតិវិធីកសាងសំណុំរឿងចាត់ការបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS