ព័ត៌មានជាតិ

កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោក

21-Nov-2024 229 views

រាជធានីភ្នំពេញ ៖ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីឆបោក ។ នេះបើយោងតាមផេកផ្លូវការរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១២:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាវជ្រាវឃាត់ខ្លួនជនត្រូវចោទ ចំនួន០១នាក់ នៅចំណុចផ្លូវបេតុង ភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក ឃ្លោក ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០។

ជនត្រូវចោទឈ្មោះ ឌុល ច័ន្ទមីនិត ភេទប្រុស ជនជាតិ ខ្មែរមុខរបរ នៅផ្ទះ ទីលំនៅបច្ចុប្បន្នផ្ទះលេខ២៧០ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានបញ្ជូនជនត្រូវចោទទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS