ព័ត៌មានជាតិ

ជាងធ្វើផ្ទះជាប់គ្នា ធ្លាក់កំទិចផ្សារដែក ឆេះផ្ទះមួយខ្នះខ្ទេចទាំងស្រុង ...

21-Nov-2024 212 views

ខេត្តកណ្តាល ៖ អគ្គិភ័យបានឆាបឆេះ ផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ អស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤ ល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះ ឈ្មោះ យុន ខ្លឹង ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរ កសិករ ត្រូវជាប្ដី និងឈ្មោះ សៅ ហេង ភេទស្រី អាយុ ៦០ឆ្នាំ មុខរបរ កសិករ ត្រូវជាប្រពន្ធ មានទីលំនៅបច្ចុប្បន្នភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ខណៈផ្ទះនេះ មានទំហំ ៧.៥ ×៥ ផ្ទះឈើ ជញ្ជាំងក្ដារ តំបូលប្រក់ក្បឿន (ខូតខាត ១០០%) ឆេះអស់៖

-ម៉ូតូហុងដា០១៦ ចំនួន ០១គ្រឿង

-ម៉ាសុីនសាំងបូមទឹក ៥សេស កន្លះ ចំនួន ០១គ្រឿង

-ម៉ាសុីនសាំងបូមទឹក ៣សេស បួន ចំនួន ០១គ្រឿង

-លុយដុល្លាចំនួន ១៥២០០$ (មួយមុឺនប្រាំពាន់ពីររយដុល្លាអាមេរិច)

-លុយខ្មែរចំនួន ១១.៧០០.០០០៛ (ដប់មួយលាន ចិតសិបមុឺនរៀល)

-ទូរខោអាវ ចំនួន ០១

-ទូរតាំង ចំនួន ០១

-ខ្នងម៉ូតូ ចំនួន ១គូរ

-ស្រូវពូជ ០២ប៉ាវ

-ពូកធំ ចំនួន ០៣

-ចិញ្ជៀនផ្លាកទីន ០១វង់

-នាឡិកាដៃ ០១គ្រឿង

-ទូរស័ព្ទIPhone ០១គ្រឿង

-ឯកសារមួយចំនួន (សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប្លង់ដី កាតអេសុីលីដា )

សូមបញ្ជាក់ថា មុនពេលកើតហេតុ ម្ចាស់ផ្ទះកំពុងសម្រាកនៅក្នុងផ្ទះ ពេលនោះក៏ស្រាប់តែមានអគ្គីភ័យកើតឡើង ម្ចាស់ផ្ទះក៏បានរាយការណ៍មកសមត្ថកិច្ច ។ ក្រោមការបញ្ជារផ្ទាល់ដោយលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្អាង បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្អាង និងបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រែកគយ និងកម្លាំងប្រជាការពារឃុំ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុជួយសង្គ្រោះ និងពន្លត់អគ្គីភ័យខាងលើបានទាំងស្រុង នៅវេលាម៉ោង៥ និង២០នាទី ល្ងាច ដោយបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្អាងចំនួន ០១គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ០២ឡានស្មើរនឹងទឹកចំនួន ១៤គីប ពុំមានគ្រោះថ្នាក់ដល់អាយុជីវិតទេ ។

ចំណែកមូលហេតុ សមត្ថកិច្ចសន្និដ្ឋានថា បណ្តាលមកពី ជាងធ្វើផ្ទះជាប់គ្នា ផ្សារដែកធ្លាក់កំទិចផ្សារ ទើបបណ្ដាលឲ្យមានអគ្គីភ័យកើតឡើង ៕ មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS