ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចណ៍សោះ ចុះពីឡានស្រែកជេររួចវាយអ្នកឈរមើលមួយដៃ រហូតផ្ទុះហិង្សាផ្អើលសមត្ថកិច្ចយកទៅប៉ុស្តិ៍ទាំងអស់

21-Nov-2024 265 views

រាជធានីភ្នំពេញ ៖ ពូសន្តិសុខម្នាក់ ដែលឃើញហេតុការណ៍ បាននិយាយឲ្យដឹងថា មានរថយន្តឡិចស៊ីសមួយគ្រឿង បើកបរ ដោយបុរសម្នាក់ សង្ស័យស្រវឹង បានបើកមកបុកជាមួយនឹងរទេះដឹកអេតចាយ បណ្ដាលឲ្យខូចខាត ហើយរថយន្តនោះក៏ឈប់ ស្រាប់តែបុរសដែលជាអ្នកបើកស្រែកថាហៅប៉ូលិសមក នឹងចុះពីឡាន ទៅជេបុរសម្នាក់ដែលកំពុងឈរមើល និងក្របួចកអាវហើយវាយគេមួយដៃ ទើបកើតជាហិង្សារតែម្តង ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១ យប់ថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០២៤ នេះ នៅចំណុចផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ភ្លាមៗនោះសមត្ថកិច្ចបានធ្វើការនាំខ្លួនអ្នកបើកបររថយន្ត ដែលសង្ស័យថាស្រវឹង ដើរទ្រេតទ្រូតពេញផ្លូវនិងស្រែកឡូឡា រួមទាំងបុរសម្នាក់ទៀត ដែលជាអ្នកឈរមើលហើយត្រូវបុរសនោះវាយមួយដៃ យកទៅធ្វើការដោះស្រាយគ្នា នៅប៉ុស្តិ៍នគរបាល ទាំងយប់ ៕ រិទ្ធីគីន

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS