រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពចូលលួចទូរសព្ទរបស់គេម្តង ០៤គ្រឿង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំនុចផ្ទះលេខ៦៤E0 ផ្លូវ២៧៨ ភូមិ៧ សង្កាត់បឹងកេងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ឈិន គឹមហាំង ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ: មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ (មានសារធាតុញៀន) ។
ក្នុងនោះ វត្ថុតាងដកហូត៖
១-ទូរស័ព្ទដៃ០១គ្រឿងម៉ាកIPhone 14Pru max ពណ៌ខ្មៅ ស៊ីមលេខ០៩៩ ៨០២ ៣៦៧ (ជារបស់ជនរងគ្រោះ)
២-ទូរស័ព្ទដៃ០១គ្រឿងម៉ាកIPhone ១២Pru max ពណ៌ខៀវ ស៊ីមលេខ០១២ ៥៤ ៤៤ ៦៩ (ជារបស់ជនរងគ្រោះ)
៣-ទូរស័ព្ទដៃ០១គ្រឿងម៉ាកIPhone X max ពណ៌មាស គ្មានស៊ីម (ជារបស់ជនរងគ្រោះ)
៤-ទូរស័ព្ទដៃ០១គ្រឿងម៉ាក VIVO ពណ៌ខ្មៅ គ្មានស៊ីម
-ចំពោះទូរស័ព្ទខាងជារបស់ជនរងគ្រោះសមត្ថកិច្ចយើងបានប្រគល់ឲ្យជនរងគ្រោះវិញតាមពាក្យស្នើសុំ ដោយមានការឯកភាពពីលោក ជា សា ព្រះរាជអាជ្ញារងអមសាសលាដំបូងរាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ តេង ម៉េងហ៊ាង ស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់ នៅផ្ទះលេខ៦៤EO ផ្លូវលេខ២៧៨ ភូមិ៧ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកងទី២ រាជធានីភ្នំពេញ មុខរបរ លក់អនឡាញ។
សូមបញ្ជាក់ថា នៅថ្ងៃទី២១.១១.២០២៤ វេលាម៉ោង០១:៣០នាទី រំលងអាធ្រា្រត ជនសង្ស័យខាងលើ និងបក្ខពួកឈ្មោះដែន ភេទប្រុស អាយុប្រហែល២៧ឆ្នាំ ជនជាតិខ្មែរ បានដើរចេញពីម្ដុំរង្វង់មូលផ្សារដើមថ្កូវ សង្កាត់ផ្សារដមថ្កូវ ខណ្ឌចំការមន គោលបំណងដើររកលួចសម្ភារ: ពេលពួកជនសង្ស័យដើរមកដល់ម្ដុំខាងក្រោយរោងកុនគិរីរម្យចាស់ សង្កាត់បឹងកេងកងទី២ ក៏ឃើញផ្ទះគេបិទទ្វាររូតមិនជិត ភ្លាមនោះជនសង្ស័យទាំងពីរខាងលើធ្វើសកម្មភាពលូនចូលខាងក្នុង ឃើញប្ដីប្រពន្ធ២នាក់កំពុងដេកលង់លក់ និងឃើញមានទូរស័ព្ទដៃចំនួន៤គ្រឿងនៅក្បែរនោះ ភ្លាមនោះជនសង្ស័យឈ្មោះដែន ក៏ធ្វើសកម្មភាពលួចយកទូរស័ព្ទដៃទាំងបួនគ្រឿងនោះបានសម្រេច ហើយហៅPass app គេជិះគេចខ្លួនមកម្ដុំផ្សារសូរិយា ខណ្ឌដូនពេញ ដល់ម៉ោងប្រហែល៧ និង០០នាទី ស្រាប់តែមានជនរងគ្រោះ និងសមត្ថកិច្ចមកឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈិន គឹមហាំង បានរួមនិងវត្ថុតាង នាំយកមកសាកសួរនៅប៉ុស្ដិ៍នគរបាលបឹងកេងកងទី២តែម្ដង។ ចំណែកបក្ខពួកឈ្មោះដែន បានរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្ន កសាកសំណុំរឿងបន្ដ តាមនីវិធីច្បាប់ ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS