ព័ត៌មានជាតិ

ចំថ្ងៃស៊យ! លួចម៉ូតូគេបានហើយ អូសបានប្រហែល៣០ម៉ែត្រ ម្ចាស់គេតាមទាន់វាយទ្រមខ្លួន

21-Nov-2024 304 views

រាជធានីភ្នំពេញ​៖ ជនសង្ស័យម្នាក់ លួចម៉ូតូរបស់គេដែលចតទុកនៅមុខផ្ទះបានសម្រេចទៅហើយ តែស៊យម្ចាស់គេឃើញទាន់ ស្រែកចោរៗផ្អើលអ្នកភូមិដេញចាប់ខ្លួនបាន វាយឡើងទ្រោមខ្លួន ទើបរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២។

ហេតុការណ៍នេះបានកើតឡើងនៅល្ងាច ថ្ងៃទី២០ ខែ​វិច្ឆិកា​​ ឆ្នាំ២០២៤ នៅចំនុច​មុខផ្ទះជួល ផ្លូវលំ ភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គ្រុយ​ លីហេង​ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅ​មិន​ពិត​ប្រាកដ​​ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។

ចំណែកជនរងគ្រោះឈ្មោះ យ៉ន​ ប៊ុន​ផេង​​ ភេទប្រុស​អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ​យោធា​ ស្នាក់​នៅកន្លែងកើតហេតុខាងលើ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២០ខែ​ វិច្ឆិកា​​ឆ្នាំ២០២៤​ ជនរងគ្រោះ​ បានយកម៉ូតូរបស់ខ្លួន​ជិះទៅផ្សារទិញម្ហូប​ លុះពេល​ត្រលប់​មកវិញបានចតម៉ូតូទុកនៅខាងមុខផ្ទះជួល​របស់​ខ្លួន​ មិនបានចាក់សោរកម៉ូតូទេ ហើយក៏ចូលទៅក្នុងបន្ទប់ជួលបាត់ទៅ​ លុះរហូតដល់​វេលា​ម៉ោង​១៦​ និង​០០នាទី​ថ្ងៃ​ខែ​ឆ្នាំ​ដដែល​ ជនរងគ្រោះ​បានលឺសំលេងឆោឡោថាមានចោរលួចម៉ូតូ​ បានចេញមកមើលក៏ឃើញ​មាន​ជនសង្ស័យ​ម្នាក់​ កំពុង​បណ្ដើរ​ម៉ូតូរបស់ខ្លួនចេញពី​ឆ្ងាយ​ពីបន្ទប់ជួលខ្លួនប្រហែល១៥ម៉ែត្រ​ ហើយ​ជនរងគ្រោះ​ក៏ដេញចាប់ជន​សង្ស័យ​បានព្រម​ទាំង​ម៉ូតូខ្លួនមកវិញ។ ​លុះរហូត​ដល់វេលាម៉ោង​ ១៨​ និង៣០​នាទី​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ជនរងគ្រោះ​បាននាំខ្លួន​ជនសង្ស័យ​ខាងលើជាមួយនិងម៉ូតូរបស់មក​ប្រគល់​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​ទី​២​ហើយ​ធ្វើ​ការ​ដាក់​ពាក្យ​បណ្ដឹង​អោយ​សមត្ថកិច្ច​ចាត់ការ​តាម​និតិវិធី​ច្បាប់​តែ​ម្តង​។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS