រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះធ្វើការពិនិត្យនិងធ្វើកោល្យវិច័យ ខណៈប្រទះឃើញសពបុរសម្នាក់ អណ្តែតនៅកោះនរា ក្រោយបាត់ខ្លួនមួយយប់ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ជាង៣រសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចច្រាំងទន្លេ កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបាត់ខ្លួនអស់មួយយប់ គ្មានដំណឹងទាល់តែសោះ គ្រួសារតាមរកមើល ឃើញតែស្បែកជើង សម្លៀកបំពាក់ និងមួក ដោះទុក ដោយមានសង្ស័យ ក៏តាមរករហូតមកទល់នឹងម៉ោងជាង ៣រសៀលនេះ ក៏ប្រទះឃើញសាកសពបុរសខាងលើ អណ្តែតទើនៅច្រាំងទន្លេ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះធ្វើការពិនិត្យនិងធ្វើកោល្យវិច័យ តែម្តង ។
ក្រោយកើតហេតុគេឃើញមានទាំងនគរបាលប៉ុស្តិ៍ នគរបាលជំនាញផ្នែកកោលស្យវិច័យក្រុង ចុះមកធ្វើការស្រង់សាកសពឡើងគោក ពិនិត្យស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ថាតើស្លាប់ដោយសារអ្វីឲ្យប្រាកដ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS