រាជធានីភ្នំពេញ៖ បុរសម្នាក់ បានទុកម៉ូតូនៅក្នុងផ្ទះជួល ក្រោមកាំជណ្តើរ ចាក់សោរ.កត្រឹមត្រូវ រួចចូលសម្រាកក្នុងបន្ទប់ ចេញមកវិញ ស្រាប់តែបាត់ម៉ូតូឈឹងតែម្តង ត្រូវចោរលួចយកបាត់ ទាំងដែលគាត់ខំប្រឹងរកសន្សំរាល់ថ្ងៃ មានតែម៉ូតូមួយទុកសម្រាប់ជិះធ្វើការរកលុយ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦ និង ៤៥នាទី ព្រលប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ស៊ីវ មាន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅចំណុចកើតហេតុខាងលើ ដែលក្រុមការងារVITHEY NEWS ទទួលបាន បានឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោង ៨យប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គាត់បានទុកម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ សៀមរាប 1AP-3338 នៅក្នុងផ្ទះជួលក្រោមកាំជណ្តើរ ដោយបានចាក់សោរ.កត្រឹមត្រូវដូចសព្វដង រួចក៏ឡើងទៅសម្រាកនៅបន្ទប់ជួលជាន់ទី៣ បន្ទប់លេខ ៣១ លុះដល់វេលាម៉ោង ៨និង ៣០នាទីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ចុះពីលើបន្ទប់មកមើល ឃើញម៉ូតូនៅដដែល លុះដល់ម៉ោង ៦និង៤៥នាទីយប់ ថ្ងៃដដែល ចុះទៅយកម៉ូតូ ដើម្បីដឹកប្អូនទៅចំណតឡាន ស្រាប់តែបាត់ឈឹងតែម្តង ចោរលួចយកទៅបាត់ គាត់បានបញ្ជាក់ទៀតថា គាត់សុំម្ចាស់ផ្ទះជួលឆែកកាមេរ៉ាសុវត្ថិភាព ម្ចាស់ផ្ទះជួលថាកាមេរ៉ាខូចហើយ ទាំងដែលគាត់មានការសោកស្តាយទ្រព្យសម្បត្តិគាត់ជាខ្លាំង ខំប្រឹងរកសន្សំរាល់ថ្ងៃ មានតែម៉ូតូមួយទុកសម្រាប់ជិះធ្វើការរកលុយ បែរជាត្រូវចោរលួចយកទៅបាត់ផុយៗ ។
ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់កាកាបទី២ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យខាងលើ យកមកផ្តន្ទាទោសតាមច្បាប់ ៕ នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS