ព័ត៌មានជាតិ

បំបែកក្រុមអ្នកលេងដាវ មេ DP ដើមពោធិ៍ ! ក្រោយចេញកាប់គេ ០៣ករណីផ្ទួនគ្នា រហូតមានអ្នកខ្លះស្លាប់ អ្នកខ្លះរបួសធ្ងន់!

20-Nov-2024 417 views

រាជធានីភ្នំពេញ ៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយ នគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវបង្ក្រាប ក្រុមអ្នកលេងដាវ មេ DP ដើមពោធិ៍ ! ក្រោយចេញកាប់គេ ០៣ករណីផ្ទួនគ្នា រហូតមានអ្នកខ្លះស្លាប់ អ្នកខ្លះរបួសធ្ងន់ បើកទ្វារខ្វាក! ខ្លះធ្វើដេក ខ្លះកំពុងបិទម៉ាស់មុខ ក៏គេចមិនរួចពីគុកដែរអាពៅ ។

សមត្ថកិច្ចបានបញ្ជាក់ថា ៖

-ករណីទី១៖ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង២ នៅចំណុចផ្លូវបេតុង​ ភូមិព្រៃព្រីងខាងត្បូង​ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ធ្វើសកម្មភាពកាប់ម៉ូតូនិង​ កាប់ជនគ្រោះបណ្ដាលរងរបួស។

-ករណីទី២៖ កើតឡើងនៅវេលាម៉ោង ១១និង២៧នាទីយប់ ថ្ងៃទី១៦ខែតុលា​ ឆ្នាំ២០២៤ នៅចំណុច​ ផ្លូវបេតុង​ ភូមិ​ ចំការឪទ្បឹក​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ បណ្តាលឲ្យជនរងគ្រោះ ឈ្មោះ ហ្កិត​ តូណា អាយុ១៧ឆ្នាំ មុខលក់ទាខ្វៃ​ (ស្លាប់) ។

-ករណីទី៣៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៤ នៅចំណុចការ៉ាសសាំងតេលា​ និង total ផ្លូវ ២០០៤ ក្នុង​ សង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ ធ្វើសកម្មភាពកាប់បណ្ដាលជនរងគ្រោះខូចខាតម៉ូតូ និងរងរបួសដៃជាទម្ងន់។

ជាក់ស្តែង ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបង្ក្រាបបានជនបង្ករ១៤នាក់ ម៉ូតូសរុប៧គ្រឿង​ កាំបិតតាំងតោ១ដើម រួមមាន ៖

១-ឈ្មោះ ប៉ូ​ គីមហុង​ ភេទប្រុស​ អាយុ​ 17ឆ្នាំ

២. ឈ្មោះ អុឹង​ សេងហុង​ ភេទប្រុស​ អាយុ​ 17ឆ្នាំ

៣.ឈ្មោះ​ ខេង​ សាវិត​ ភេទប្រុស​ អាយុ 17ឆ្នាំ

៤.ឈ្មោះ​ សៅ​ ជាម៉េង​ ភេទប្រុស​ អាយុ17ឆ្នាំ

៥.ឈ្មោះ​ ហុក​ វណ្ណា​ ភេទប្រុស​ អាយុ17ឆ្នាំ(ដៃដល់)

៦.ឈ្មោះ​ ឈាង​ លីហួរ ភេទប្រុស​ អាយុ17ឆ្នាំ

៧.ឈ្មោះ​ ម៉ែន​ សិទ្ធិញ្ញាណ​ ភេទប្រុស​ អាយុ17ឆ្នាំ

៨.ឈ្មោះ​ ផល​ វិរះឆៃ​ ភេទប្រុស​ អាយុ17ឆ្នាំ

៩.ឈ្មោះ​ ថា​ វ៉ាន់ធី​ ភេទប្រុស​ អាយុ17ឆ្នាំ

១០.ឈ្មោះ​ លី​ សៅតុលា​ ភេទប្រុស​ អាយុ17ឆ្នាំ

១១.ឈ្មោះ សម្បិត្តិ​ ធានសុីង​ ភេទប្រុស​ អាយុ17ឆ្នាំ

១២.ឈ្មោះ​ ខា​ ដាវ៉ាន់​ ភេទប្រុស​ អាយុ17ឆ្នាំ

១៣.ឈ្មោះ​ សំអាង​ ភក្រា្ត​ ភេទប្រុស​ អាយុ17ឆ្នាំ

១៤.ឈ្មោះ​ ហានតាហ្វីម​ ហានណាតាហ្វីច​ ភេទប្រុស​ អាយុ17ឆ្នាំ។

បច្ចុប្បន្នកម្លាំងជំនាញនៃ​ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រារាជធានីភ្នំពេញ​ បានកសាងសំណុំរឿងបញ្ជូន​ ទៅតុលាការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS